ឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់ និងគ្រឿងញៀន៨កញ្ចប់
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមីនា
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមីនា
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះដឹកនាំដោយលោក អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ ង្វៀង ធីង៉ុក អាយុ២៧ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ស្នាក់នៅកន្លែងចាប់ខ្លួនខាងលើ ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកវរសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវ បានជំរុញឱ្យនគរបាលព្រហ្មទណ្ឌសហការជាមួយនគរបាលមូលដ្ឋានចុះស្រាវជ្រាវបង្ក្រាបគ្រឿងញៀន ទើបសមត្ថកិច្ចស្តាប់បានមុខសញ្ញាជួញដូរហើយឈានទៅចុះឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងជាក់ស្តែងតែម្តង ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ