ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារភ្លើងឆេះ កាលពីព្រឹកថ្ងៃទី២០ មីនា នៅព្រៃចម្ការមួួយកន្លែងត្រង់ចំណុចទួលខ្នុរ ខាងក្រោយភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ។
សពបុរសរងគ្រោះឈ្មោះ គាត ណារ៉ា អាយុ៤៣ឆ្នាំ ។ បើតាមការរៀបរាប់របស់ស្ត្រីជាប្រពន្ឋបុរសរងគ្រោះបាឲ្យដឹងថា កន្លងមក ប្តីគាត់តែងតែផឹកស្រាស្រវឹងដេកលក់ស្ទើរតែរៀងរាល់ល្ងាចនៅក្នុងខ្ទមចាំចម្ការមួយនេះ ។ ហើយនៅល្ងាចថ្ងៃកើតហេតុ គាត់ក៍ស្រវឹងស្រាជោកជាំដែរ និងបានដើរមកដេកនៅរោងខ្ទមចម្ការម្នាក់ឯង ដូចសព្វមួយដង ក៍ត្រូវភ្លើងឆេះព្រៃរាលដាលឆេះខ្ទមបណ្តាលឲ្យឆេះប្តីគាត់ស្លាប់តែម្តង ។
លោក ចាន់ សុផល្លារ អធិការនគរបាលស្រុកព្រែកប្រសព្វ បានឱ្យដឹងថា ក្រោយកើតហេតុនគរបាលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព បានបង្ហាញឱ្យឃើញថា គឺមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយក៏បានសន្និដ្ឋានថា បុរសរងគ្រោះពិតជាស្លាប់ដោយសារភ្លើងឆេះប្រាកដមែន រួចក៏ប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ