ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបករណីគ្រឿងញៀនជាបន្តបន្ទាប់ចំនួន១៣នាក់ រួចនាំយកមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។ ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនរយៈពេល២ថ្ងៃ ថ្ងៃទី១៧ និងទី១៨ មីនា ២០១៦ ស្ថិតនៅសង្កាត់ស្វាយដង្គំ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា ជនសង្ស័យក្នុងចំណោម១៣នាក់ ក្នុងនោះអ្នកប្រើប្រាស់៦នាក់ ដែលត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និង៧នាក់បញ្ជូនទៅតុលាការ ។
ចែករំលែកព័តមាននេះ