ថៃវាយខ្មែរទៀតហើយនៅផ្សាររុងក្លឿ
ខេត្តបន្ទាយមានជ័យ ៖ កម្មករមួយក្រុមបានលើកគ្នាមករកការអន្តរាគមន៍ជួយពីមន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយចោទថា សន្តិសុខផ្សាររុងក្លឿ…
ខេត្តបន្ទាយមានជ័យ ៖ កម្មករមួយក្រុមបានលើកគ្នាមករកការអន្តរាគមន៍ជួយពីមន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយចោទថា សន្តិសុខផ្សាររុងក្លឿ…
ខេត្តបន្ទាយមានជ័យ ៖ កម្មករមួយក្រុមបានលើកគ្នាមករកការអន្តរាគមន៍ជួយពីមន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយចោទថា សន្តិសុខផ្សាររុងក្លឿម្នាក់របស់ថៃបានវាយនាងក្រមុំជាកម្មករអូសរទេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣៧នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ។
នៅកន្លែងកើតហេតុ គេឃើញមានគ្រួសាររងគ្រោះ ឪពុក-ម្តាយ និងកូន ដោយបុរសជាឪពុកឈ្មោះ នន់ ភ័ណ អាយុ៣៨ឆ្នាំ ស្ត្រីជាម្តាយឈ្មោះ ទ្រី មុំ អាយុ៤២ឆ្នាំ និងនាងក្រមុំរងគ្រោះឈ្មោះ ភ័ណ សុភា អាយុ១៧ឆ្នាំ ដោយគ្រួសារមួយនេះជាកម្មករអូសរទេះទាំងអស់គ្នា និងក្រុមកម្មករមួយចំនួនទៀត ។
ឪពុក-ម្តាយនាងក្រមុំរងគ្រោះបានប្រាប់ឲ្យដឹងថា កូនរបស់គាត់ត្រូវសន្តិសុខផ្សាររុងក្លឿទះកំផ្លៀង១ដៃ និងខោកក្បាលផងដែរ ដោយគេចោទថាទៅចាប់ភ្ញៀវរញ៉េរញ៉ៃមុខទីតាំងលក់សំបុត្ររថយន្តក្រុងយីហោស៊ីហ្វាប៉ែតលីវក្បែរផ្សាររុងក្លឿនោះ ។
យ៉ាងណាក៏ដោយ គ្រួសាររងគ្រោះនិយាយថា កូនស្រីរបស់ពួកគាត់មិនបានទៅចាប់ដណ្តើមម៉ូយភ្ញៀវអនាធិបតេយ្យនោះទេ គ្រាន់តែសាកសួររកឥវ៉ាន់ដឹកតែប៉ុណ្ណោះ ។ គ្រួសាររងគ្រោះនិយាយថា ប័ណ្ណចេញចូលផ្សារថៃ (ម្តាយនិងកូន) ត្រូវបានសមត្ថកិច្ចថៃដកយកទុកមិនឲ្យវិញទៀតផង ។
ជុំវិញករណីខាងលើនេះ ក្រុមកម្មករបានលើកឡើងថា អាចបណ្តាលមកពីខ្មែរមួយក្រុមដែលរកស៊ីលក់សំបុត្ររថយន្តក្រុមហ៊ុនជាមួយថៃជាអ្នកនៅពីក្រោយខ្នងឲ្យគេធ្វើបាប និងមើលងាយកម្មករខ្មែរ ព្រោះពួកគេទុកអ្នកដំណើរលក់សំបុត្រពីដីថៃឲ្យមកជិះរថយន្តនៅខ្មែរដោយខ្លួនឯង មិនចង់ឲ្យអ្នកផ្សេងទៅនាំអ្នកដំណើរ ឬអូសអីវ៉ាន់ពីកន្លែងពួកគេឡើយ ៕
ចែករំលែកព័តមាននេះ