ជាប់ចោទដើរបោកអ្នកភូមិតាមជនបទលក់ផ្ទាំងសូឡា
ខេត្តកំពង់ធំ ៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទធ្វើសកម្មភាពដើរឆបោកប្រជាពលរដ្ឋតាមរយៈការលក់ផ្ទាំងសូឡា ។
ខេត្តកំពង់ធំ ៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទធ្វើសកម្មភាពដើរឆបោកប្រជាពលរដ្ឋតាមរយៈការលក់ផ្ទាំងសូឡា ។
ខេត្តកំពង់ធំ ៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពីបទធ្វើសកម្មភាពដើរឆបោកប្រជាពលរដ្ឋតាមរយៈការលក់ផ្ទាំងសូឡា ។
លោកវរសេនីយ៍ទោ ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋប្តឹងថា មានជនខិលខូច១ក្រុមបានដើរធ្វើសកម្មភាពឆបោកប្រាក់ពីប្រជាពលរដ្ឋតាមរយៈនៃការដើរលក់ផ្ទាំងសូឡា រួចគេចខ្លួនមកពីស្រុកកំពង់ស្វាយ មកធ្វើសកម្មភាពនៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន លោកក៏សុំបទបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការសហការល្អពីម្ចាស់ផ្ទះសំណាក់ពន្លឺថ្មីដែលមានទីតាំងស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ពីបទដើរឆបោកប្រាក់ប្រជាពលរដ្ឋក្នុងម្នាក់ៗចំនួន១០០ដុល្លារ តាមរយៈការលក់កញ្ចក់ផ្ទាំងសូឡាសម្រាប់ដាក់បំភ្លឺតាមផ្ទះ ពលរដ្ឋដែលចាញ់បោកជនទាំង៦នាក់នេះ មានចំនួន៣៣គ្រួសារ ក្នុងនោះនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ចំនួន១៧គ្រួសារ និងភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែនចំនួន១៦គ្រួសារ ដោយអះអាងថា ពួកខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុនជីអាយជី(GIG) ចុះមកជួយប្រជាពលរដ្ឋ ដោយដាក់បំពាក់ផ្ទាំងសូឡា ១កំប្លេ និងទូរទស្សន៏១គ្រឿង និងឲ្យខ្ចីលុយក្នុង១គ្រួសារចំនួន២លានរៀនទៀត កក់លុយមុន១គ្រួសារ១០០$ តម្រូវឲ្យបង់លុយក្នុង១ឆ្នាំ១០០$ សម្រាប់រយៈពេល៤ឆ្នាំ!ហើយឲ្យប្រជាពលរដ្ឋរៀបចំដាំបាយឲ្យហូបនៅភូមិរលួស ដោយទុកម្នាក់ឲ្យនៅជាមួយប្រជាពលរដ្ឋ ចំណែក៥នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ដោយ ឃើញសភាពការមិនស្រួលក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបានម្នាក់ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបាន៥នាក់ទៀតសរុប៦នាក់ រួមមាន ១-ឈ្មោះ ស្មាន ស៊ុសគីភ្លី ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិព្រែកស្តី ឃុំលលកស ក្រុងពោសាត់ ខេត្តពោសាត់ ២-ឈ្មោះ យើ រ៉ូហ្វា ភេទប្រុស អាយុ៣០ឆ្នាំ ៣-ឈ្មោះ ឡោះ ម៉ាត់លី ភេទប្រុស អាយុ៣៦ឆ្នាំ ទាំង២នាក់រស់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ៤-ឈ្មោះ សុះ រសេត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិវិហារសំបូរ ឃុំរកាពប្រាំ ក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៥-ឈ្មោះ ឡោះ រ៉យ៉ា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឡរឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទាំង៥នាក់ជាខ្មែរអ៊ិស្លាម និង៦-ឈ្មោះ ជា ណាវី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិក្តុល ឃុំក្រាំងស្តារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាសង្សារបស់ឈ្មោះ ឡោះ រ៉យ៉ា រួមជាមួយវត្ថុតាង មាន ម៉ូតូ៤គ្រឿង ទូរស័ព្ទដៃ៨គ្រឿង ប្រាក់ខ្មែរ និងប្រាក់អាមេរិកមួយចំនួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៩ ខែមីនា ៕
ចែករំលែកព័តមាននេះ