រឿងវាលស្រែស្នេហ៍ខ្ញុំ (ភាគទី១ ជាភាគបន្ត)
ម៉ាប់៖ ចោរៗ! ជួយផង !
សាម៉នធ្វើមុខខឹង ដើរចូលទៅខោកក្បាលម៉ាប់អស់ទំហឹង ។ ម៉ាក់ភ្ញាក់ស្ទុះងើបអង្គុយ ធ្វើឆ្លេឆ្លា
ម៉ាប់៖ ចោរៗ !
ម៉ាប់៖ ចោរៗ! ជួយផង !
សាម៉នធ្វើមុខខឹង ដើរចូលទៅខោកក្បាលម៉ាប់អស់ទំហឹង ។ ម៉ាក់ភ្ញាក់ស្ទុះងើបអង្គុយ ធ្វើឆ្លេឆ្លា
ម៉ាប់៖ ចោរៗ !
ម៉ាប់៖ ចោរៗ! ជួយផង !
សាម៉នធ្វើមុខខឹង ដើរចូលទៅខោកក្បាលម៉ាប់អស់ទំហឹង ។ ម៉ាក់ភ្ញាក់ស្ទុះងើបអង្គុយ ធ្វើឆ្លេឆ្លា
ម៉ាប់៖ ចោរៗ !
សាម៉នឈ្ងោកមុខទៅទល់មុខគ្នាជាមួយនាយម៉ាប់ បើកភ្នែកក្រលោតដាក់ម៉ាប់
សាម៉ន៖ ចោរនៅឯណាអាម៉ាប់ ? ម៉ាប់ភ្ញាក់ស្វាង ធ្វើភ្នែកស្លឺដាក់សាម៉ន
ម៉ាប់៖ អ្ហាក ! លោកអ៊ំទេ ! មកធ្វើដាច់សព្វខ្ញុំអស់រលីង ! កំពុងតែប្រយុទ្ធជាមួយចោរផង! ផៃស្ទុះញឹងត្រចៀកម៉ាប់ មុខខឹង
ផៃ៖ អាខ្មាប់ ! ឡប់មែនអានេះ ! ដេកមមើរអាក្រក់ម្ល៉េះ! ធ្វើឲ្យអញផ្អើលពេញផ្ទះ! ស្មានថាទៅបុណ្យនឹងគេបាត់ទៅហើយ ! មកដេកស្រែកផ្អើលគេផ្អើលឯងអញ្ចឹងទៅ !
ម៉ាប់ក្ដោបត្រចៀក ធ្វើមុខជូរ
ម៉ាប់៖ អូយ! ឈឺណាស់អ៊ំ! ខ្ញុំក៏ចង់ទៅបុណ្យដែរ គិតថាតម្រង់ខ្នងបន្តិចសោះ វាលក់បាត់ទៅ ! បុណ្យគេចប់ហើយនៅអ៊ំ ? ខ្ញុំទៅប្ដូរខោអាវសិន !
ម្លិះ៖ ដេកបន្ដទៀតទៅបងម៉ាប់ ! គេទៅផ្ទះអស់ហើយ ! ចាំស្អែកចាំទៅបង្ហើយបុណ្យតែម្ដងទៅ !
នៅវាលស្រែអរុណ និងវ៉ាន់កំពុងភ្ជួរនង្គ័លមួយម្នាក់ក្នុងស្រែជាមួយគ្នា ។ នឿន និងកែមកំពុងកាប់ដីជ្រុងស្រែដែលនង្គ័លភ្ជួរមិនដល់។ ពេលអរុណ និងវ៉ាន់ភ្ជួរមកជិតដល់កន្លែង នឿន និង កែមកាប់ដី ។ នឿនស្រែកប្រាប់
នឿន៖ ណែ ! ពួកយើងជួយបង្ហើយដៃគ្នាឲ្យរួចស្រែអរុណសិនទៅ! ស្អែកទៅជួយខ្ញុំម្ដង !
វ៉ាន់បើកភ្នែកធំៗ
វ៉ាន់៖ អេស៍! ត្រូវទៅជួយស្រែគ្នាមុន! មិនមែនទៅជួយស្រែឯងទេវ៉ើយ! ឯងគិតទុកស្រែគ្នាចោលពាក់កណ្ដាលទីអញ្ចឹងហ្អី! ត្រូវជួយគ្នាតាមលេខរៀង! កុំលោតផ្លោះ ហក់ប្លោងឲ្យសោះ! អរុណគេជាបងធំទីមួយ! ចំណែកយើងជាបងធំទីពីរ! ហើយឯងជាកូនក្រុមទីបី និងទីបួន ! នឿនស្រវាភក់គប់វ៉ាន់ចំមុខប្រលាក់អស់
នឿន៖ ឯណាមុខបងធំទីពីរនោះ ? អូស៍ មុខប្រឡាក់ភក់អញ្ចឹងទេហ្អី ?
នឿននិងកែមសើចក្អាកក្អាយ ។ វ៉ាន់ទម្លាក់នង្គ័លចោល ស្ទុះស្រវាភក់គប់នឿនវិញ
វ៉ាន់៖ ឯងហ៊ានធ្វើឲ្យខូចសម្រស់យើងផងហ្អី ? អាកំហូច ! ចាំមើលអ្នកណាខ្លាំងជាងអ្នកណាវ៉ើយ !
វ៉ាន់កាយភក់ដេញគប់នឿន ។ នឿនរត់គេច រួចអោនកើបភក់គប់វ៉ាន់វិញ ។ គេទាំងពីរគប់គ្នាទៅគប់គ្នាមក ។ អរុណ និងកែមនាំគ្នារត់គេច ខ្លាចគេគប់ត្រូវ។ ច័ន្ទ្រ និងកែវយួរស្រាក់បាយ និង ដបទឹកមួយម្នាក់ដើរកាត់តាមភ្លឺស្រែក្បែរនោះ។ វ៉ាន់ច្បាមភក់មួយដៃ ដេញគប់នឿន តែបែរជាទៅចំមុខ ច័ន្ទ្រប្រឡាក់អស់ ។ វ៉ាន់បើកភ្នែកធំៗ ក្ដោបមាត់ ។ ច័ន្ទ្រទម្លាក់ស្រាក់ចុះ ច្បូតភក់ចេញពីមុខ បើកភ្នែកធំៗដាក់វ៉ាន់ ។ កែវខ្ទប់មាត់សើច ។
វ៉ាន់៖ សុំទោសៗ!
ច័ន្ទ្រធ្វើមុខខឹង ស្ទុះរើសដុំដីដែលរឹងក្បែរភ្លឺស្រែ គប់ទៅថំថ្ងាសវ៉ាន់ ពកជាំខៀវ ។ វ៉ាន់ស្រែកថ្ងូរ ក្ដោបក្បាល
ច័ន្ទ្រ៖ ហ៊ឹះ! សុំទោសបានស៊ីហ្អី! ធ្វើខុសហើយ អាងពាក្យសុំទោស! ឥឡូវខ្ញុំក៏សុំទោសវិញដែរ! ឲ្យរួចគ្នា ! ខ្ញុំគ្មានចេតនាទេ! គិតថាគប់ដុំដីលេង! អផ្សុកដៃ ! ខុសមកពីអន្ទិតវ៉ាន់ឯងយកក្បាលមករងដុំដីខ្ញុំទៅវិញ!
វ៉ាន់ធ្វើមុខខឹង ឈ្លីក្បាលបណ្ដើរ ស្រែកដាក់ច័ន្ទ្រ
វ៉ាន់៖ ណែ! ក្រមុំចាស់ភ្លើង! ដូចជាជ្រុលពេកហើយហ្អី! ខ្ញុំគ្រាន់តែគប់ភក់ប្រឡាក់ប៉ុណ្ណឹង! វាមានទៅទាស់ខុសអី! មុជទឹកទៅ វាជ្រះអស់ទៅហើយ! តែនេះនាងគប់ក្បាលខ្ញុំបែកទៅហើយ! ដឹងទេ ? នាងដូចជាជ្រុលពេកហើយ! នាងក្រមុំសៅកែ!
ច័ន្ទ្រស្ទុះទៅរើសដុំដីក្បែរនោះបីបួនដុំទៀត លើកគប់វ៉ាន់បណ្ដើរ
ច័ន្ទ្រ៖ អ្នកណាក្រមុំសៅកែ ? អ្នកណាក្រមុំចាស់ភ្លើង ? ណែ! អន្ទិតគោលោត! ឯងកុំឈ្លើយពេក! ខ្ញុំទ្រាំយូរហើយណ៎ា! ថ្ងៃនេះសុំលេងឲ្យចាស់ដៃម្ដង !
កែវស្ទុះទៅចាប់ដៃច័ន្ទ្រ
កែវ៖ បានហើយៗ! ច័ន្ទ្រ! ប៉ុណ្ណឹងបានហើយ !
អរុណ និង នឿនស្ទុះទៅទាញដៃវ៉ាន់
អរុណ៖ បានហើយ! ឈប់ខឹងទៅវ៉ាន់! ចាស់ៗថា លេងច្រើន ច្រើនឈ្លោះ លេងពស់ ពស់ចឹក! ឯងក៏ចូលចិត្តលលេងឆាឆៅច័ន្ទ្រដែរ! ឥឡូវគេសងវិញប៉ុណ្ណឹង! ចាត់ទុកថារួចគ្នាទៅ !
វ៉ាន់៖ អេស៍! នោះជារឿងថ្ងៃមុន ! តែថ្ងៃនេះខ្ញុំអត់បានឆាឆៅក្រមុំចាស់ហ្នឹងទេ! ឯងក៏ឃើញស្រាប់! ខ្ញុំលេងជាមួយអានឿន ! មិនបានលេងជាមួយក្រមុំសៅកែហ្នឹងឯណា !
ច័ន្ទ្រស្ទុះទៅលើកដុំដីមួយដុំធំ ទាល់តែលើកមិនចង់រួចត្រថេសត្រថាសទាំងខឹងញ័រ
ច័ន្ទ្រ៖ យឺស! មួយម៉ាត់ក្រមុំចាស់! ពីរម៉ាត់ក្រមុំចាស់! ចង់សាកស្នាដៃក្រមុំចាស់ម្ដងទេ ?
កែវស្ទុះទៅពាំងពីមុខច័ន្ទ្រ មុខភ័យ
កែវ៖ អេស៍ៗ! កុំធ្វើអញ្ចឹង ច័ន្ទ្រ!
ច័ន្ទ្ររបូតដៃធ្លាក់ដុំដីចំជើងខ្លួនឯង ស្រែកទន្ទ្រាំជើងផង ក្ដោបជើងផង ។ វ៉ាន់លោតទះដៃ សើចសប្បាយ
វ៉ាន់៖ សមមុខហើយៗ !
ច័ន្ទ្រស្ទុះទៅច្បាមភក់បាកមួយដៃគប់ទៅចំមុខវ៉ាន់ប្រឡាក់អស់ នៅសល់តែប្រឡង់ភ្នែក។ វ៉ាន់បើកមាត់ស្រែកមិនរួច ចំហរមាត់ធ្លុង ។
នៅរោងម៉ាស៊ីនកិនស្រូវ មេឃុំឆែមអង្គុយនៅតុគិតលុយ កំពុងរៀបចំលុយដាក់ក្នុងថតតុ ហើយកត់ចូលក្នុងបញ្ជីបណ្ដើរ ។ នៅក្នុងរោងម៉ាស៊ីនមានកម្មករពីរបីនាក់កំពុងរៀបចំបាវស្រូវ។ ឆ័យដើរចូលមករបៀបក្រអឺតក្រទម តែងខ្លួនពាក់មួកធ្វើដូចតួរកុនខាវបូយ (Cowboy) មាននាយទ្រើក និង នាយត្រុយដើរអមឆ្វេងស្ដាំ។ ឆែមបើកភ្នែកធំៗ ទម្លាក់សៀវភៅបញ្ជីចុះ
ឆែម៖ អឺ! អាលោកកូន! ឯងទើបនឹងមកពីណា ? ថ្មើរនេះហើយមិនគិតមកជួយមើលការងារនៅរោងម៉ាស៊ីនខ្លះទេ! ម៉ាកៗនេះឯងកុំហុចដៃសុំលុយពុកឲ្យសោះ! មួយរៀលក៏មិនឲ្យឯងចាយដែរ! ចាំមើលឯងបានស្អីដើរឡូយដើរសង្ហារដាក់ស្រីៗទៀត !
ឆ័យលើកជើងម្ខាងជាន់លើកៅអីក្បែរខ្លូនឆែម ធ្វើមុខឌឺ
ឆ័យ៖ បើពុកចង់ឲ្យខ្ញុំមកជួយមើលការងារនៅរោងម៉ាស៊ីន ងាយស្រួលទេ! ពុកទៅដណ្ដឹងអូនភួងម្លិះ កូនមេភូមិសាម៉នឲ្យខ្ញុំមក! ឲ្យតែបានភួងម្លិះមកធ្វើប្រពន្ធ ពុកប្រើឲ្យខ្ញុំធ្វើអីក៏ខ្ញុំធ្វើដែរ!
ឆែមបើកភ្នែកធំៗ
ឆែម៖ ថាម៉េច ? ឯងស្រលាញ់កូនមេភូមិសាម៉នហ្អី! ហ៊ើយ! ត្រង់ណាឯងមិនពេញចិត្ត បែរជាទៅពេញចិត្តត្រង់ហ្នឹងទៅវិញ ! នៅក្នុងភូមិនេះ ឯងពេញចិត្តកូនក្រមុំអ្នកណា ក៏ពុកដណ្ដឹងឲ្យឯងបានដែរ! តែចំកូនក្រមុំអាសាម៉ន ពុកមិនធានាទេវ៉ើយ! ឯងក៏ដឹងស្រាប់ហើយថាមេភូមិសាម៉នវាជាមនុស្សយ៉ាងម៉េចនោះ ! វារើសកូនប្រសារជាងរើសមាសរើសពេជ្រទៅទៀត! ក្បាលខិលដូចជាឯងនេះ ស្មានថាសាម៉នវាព្រមលើកកូនឲ្យហ្អី! ឯងកុំមកប្រើឲ្យអញយកមុខទៅលក់កណ្ដាលចំណោមនោះ! អញមិនទៅទេ!
ឆ័យក្ដោបដៃតប់តុផាំង ធ្វើឲ្យឆែមភ្ញាក់បះដៃបះជើង
(នៅមានត)
ចែករំលែកព័តមាននេះ