ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកព្រំដែន​ព្រែក​ចាក​ដាក់រ​បាំងបិទ​ពេល​យប់ ដើម្បី​ការពារ​អ្នក​លួច​ឆ្លង​ព្រំដែន​ខុសច្បាប់

1 ខែ មុន
  • កំពត

នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ បានឱ្យ​អ្នក​​យក​ព័ត៌មាន​ដឹង​ថា នគរបាល​បាន​ស​ម្រ​ច​ដាក់​របាំង​សំណាញ់​បិទ​ច្រករបៀង​ទាំង​សងខាង​នៅ​ពេល​យប់​មិន​ឱ្យ​មានការ

ខេត្តកំពត ៖ នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ក្នុង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ បានឱ្យ​អ្នក​​យក​ព័ត៌មាន​ដឹង​ថា នគរបាល​បាន​ស​ម្រ​ច​ដាក់​របាំង​សំណាញ់​បិទ​ច្រករបៀង​ទាំង​សងខាង​នៅ​ពេល​យប់​មិន​ឱ្យ​មានការ​លួច​ឆ្លង​ដែន​បន្ត​ទៀត​ឡើយ ។

Picture

នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​ដាក់​សំណាញ់​បិទ​ច្រករបៀង​បែប​នេះ​ក៏​តាម​ការ​ណែនាំ​របស់​ថ្នាក់​លើ​គឺ​មិន​ឱ្យ​មានការ​លួច​ឆ្លង​ដែន​បាន​ដូច​មុន​ៗ​ទៀត ។ សំណាញ់​ដែល​បិទ​ច្រករបៀង​ទាំង​សងខាង​នេះ​បាន​ដាក់​បិទ​តែ​នៅ​ពេល​យប់​ទេ ចំណែក​ពេល​ថ្ងៃ​ប្រជាពលរដ្ឋ​មាន​លំនៅ​ឋាន​ក្បែរ​ប៉ុស្តិ៍​អាច​ធ្វើ​ដំណើរ​ចេញចូល​ធម្មតា​បាន ។

Picture

នគរបាល​បាន​និយាយ​ថា ទោះបី​មាន​អ្នក​លើក​ឡើង​មួយ​ចំនួន​ថា​ បិទ​ច្រករបៀង​នេះ​មាន​បញ្ហា​ពិបាក​ខ្លះ​ៗ​ក៏​ដោយ តែ​នគរបាល​បាន​គិត​ពី​រឿង​ជាតិ​មាតុភូមិ​ទៅ​វិញ​មិនមែន​គិត​រឿង​ផលប្រយោជន៍​បុគ្គល​នោះ​ឡើយ ។ ហើយ​បើ​មានការ​ងារ​សំខាន់​អី​រាប់​ទាំង​កងកម្លាំង​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ប្រចាំការ​នៅ​ព្រំដែន​ត្រូវ​មានការ​ទាក់ទង​មក​នគរបាល​ច្រក​ទ្វារ​ឬ​ក៏​អាច​ដើរ​ចេញចូល​បាន ។ ប៉ុន្តែ​រឿង​ច្រករបៀង​ស្លាប​ទាំង​សងខាង​ត្រូវ​តែ​ពង្រឹង​សន្តិសុខ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

Picture

នគរបាល​បាន​និយាយ​ប្រាប់​បន្ត​ថា បើ​មិន​មានការ​រឹត​បន្តឹង​ដាក់​សំណាញ់​បិទ​នៅ​ពេល​យប់​លើ​ផ្លូវ​វាង​ប៉ុស្តិ៍ បើ​មាន​ហេតុការណ៍​កើតឡើង​អ្វីមួយ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ? តែ​មិន​បាន​និយាយ​ពី​រឿង​អ្នក​លួច​នាំ​ទំនិញ​ឆ្លងកាត់​ចូល​មក​កម្ពុជា នៅ​ពេល​យប់​ទេ លួច​ចូល​ឯណា​បាន​បើ​ជំនាញ​ខាង​ចាប់​មាន​ច្រើន​យ៉ាងនេះ ។

Picture

មន្ត្រី​គយ​ប្រចាំការ​នៅ​ការិយាល័យ​ព្រែក​ចាក​បាន​រំពឹង​លើ​មន្ត្រី​នគរបាល​តែ​មួយ​គត់​ថា ការ​បិទផ្លូវ​របៀង​ទាំង​សងខាង​នេះ កាន់តែ​ប្រសើរ​ជាង​មុន​មិន​ខាន ព្រោះ​ទំនិញ​នាំ​ពី​ប្រទេស​វៀតណាម​មក តែង​គេច​ពន្ធគយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដោយ​មានការ​លួច​ចូល​តាម​ច្រករបៀង​ក្បែរ​ច្រកព្រំដែន​នៅ​ពេល​យប់ ៕

Picture
Picture
Picture