នគរបាលព្រំដែនដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់
ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលបណ្តាស្រុកជាប់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋជួបកង្វះខាតទឹកប្រើប្រាស់ខុសពីឆ្នាំមុនៗព្រោះតែឆ្នាំកន្លង
ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលបណ្តាស្រុកជាប់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋជួបកង្វះខាតទឹកប្រើប្រាស់ខុសពីឆ្នាំមុនៗព្រោះតែឆ្នាំកន្លង
ខេត្តបន្ទាយមានជ័យ ៖ ស្របពេលដែលបណ្តាស្រុកជាប់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋជួបកង្វះខាតទឹកប្រើប្រាស់ខុសពីឆ្នាំមុនៗព្រោះតែឆ្នាំកន្លងមកមានភ្លៀងធ្លាក់តឹចហើយអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តកំពុងជម្រុញឲ្យថ្នាក់មូលដ្ឋានរួមគ្នាដោះស្រាយបញ្ហាខាងលើជូនដល់ពលរដ្ឋបានជាបន្តបន្ទាប់ ។ ដោយឡែកនៅបន្ទាត់ព្រំដែនក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ រសៀលថ្ងៃទី18 ខែមីនា ឆ្នាំ2016នេះគេឃើញនគរបាលការពារព្រំដែនគោកលេខ815 ប៉ុស្តិ៍ចំបក់ក៏បានជួលគោយន្តសណ្តោងរ៉ឺម៉កដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ។
លោកសានសៃមេប៉ុស្តិ៍ចំបក់នៃនគរបាលការពារព្រំដែនគោកលេខ815ប្រាប់កោះសន្តិភាពថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយចំនួនក្នុងភូមិដែលគ្រួសារខ្លះជាចាស់ៗជរាមិនអាចទៅរែក ឬដងទឹកពីទីឆ្ងាយយកប្រើប្រាស់ម្យ៉ាងបច្ចុប្បន្នទឹកតាមត្រពាំងបឹងបួ និងស្រះអ្នកស្រុកមួយចំនួនរីងហួត។ លោកមេប៉ុស្ដិ៍បន្តថា ដោយអនុវត្តន៍តាមបទបញ្ជាពីមេបញ្ជាការវរពិសេសលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តឲ្យយកចិត្តទុកដាក់ពិនិត្យមើលពីសុខទុក្ខប្រជាពលរដ្ឋរាល់ការជួបការខ្វះខាតទើបថ្ងៃនេះលោក និងកម្លាំងក្រោមឱវាទបានជួលគោយន្តអ្នកស្រុកដឹកទឹកចែកជូនគ្រួសារមួយចំនួនក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃដើម្បីឲ្យពួកគាត់បានប្រើប្រាស់។
លោកមេប៉ុស្តិ៍បន្តថានៅមានគ្រួសារមួយចំនួនទៀតកំពុងជួបការខ្វះខាតដូចគ្នាហើយលោកនឹងដឹកនាំកម្លាំងជួលគោយន្តអ្នកស្រុកបន្តជួយដល់អ្នកភូមិតាមបទបញ្ជាថ្នាក់លើបន្តទៀតចាប់ពីថ្ងៃស្អែក៕
ចែករំលែកព័តមាននេះ