ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៨ មីនា នេះ គណៈប្រតិភូខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពកងវរៈសេនាតូចលេខ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ភូមិអូរជុញ ស្រុកជាំក្សាន្ត បានអញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងប្រាក់មួយចំនួន ទៅចែកជូនកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅទិសខាងជើងនៃប្រាសាទព្រះវិហារ ។
អំណោយដែលយកទៅចែកជូនកងទ័ពនាពេលនេះ រួមមាន អង្ករផ្កាខ្ញី៥០០គីឡូក្រាម, ប្រហុក៨០គីឡូក្រាម, ផ្អក២០គីឡូក្រាម, ទឹកដោះគោឆៅផ្អែម ANGKOR MILK ៧០កេស, បារីសេក២.៥០០កញ្ចប់, មីម៉ាម៉ា៥៤០កញ្ចប់, សៀង៣ប៊ីដុង, ទឹកផ្លែឈើកំប៉ុង, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ម៉ាស៊ីនបូមទឹក១គ្រឿង, ម៉ាស៊ីនភ្លើង១គ្រឿង, ត្រង់ទីន័រ២គ្រឿង, ប្រេងឥន្ថនៈ១.០០០លីត្រ ។ ចំពោះកងទ័ពទាំងអស់ ក្នុងម្នាក់ៗទទួលបានប្រាក់៥ម៉ឺនរៀល និងជូនអង្គភាពកងវរសេនាតូចលេខ៣៩២ចំនួន២០លានរៀល ផងដែរ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ