ខេត្តសៀមរាប ៖ ក្រោយពីបានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលានជល់ដំរីខាងជើងប្រាសាទបាយ័ន ឧទ្យានប្រវត្តិសាស្ត្រអង្គរ គឺបានបង្ហាញយ៉ាងច្បាស់ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានដំណើរការដល់ឆ្នាំទី៤របស់ខ្លួន សម្រាប់ឆ្នាំវកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់ទី១៦ មេសា ២០១៦ ខាងមុខនេះ ។
កិច្ចដំណើរការសាងសង់ភូមិនិមិ្មតរហូតមកដល់ថ្ងៃនេះ បានដំណើរការប្រមាណ២០%ហើយ ដែលមានទីតាំងនៅខាងជើងប្រាសាទបាយ័ន និងជាទីកន្លែងសម្រាប់លេងកម្សាន្តនូវរបាំ ល្បែង ប្រពៃណី ក្នុងនោះ គេសង្កេតឃើញក្រុមជាងបាននិងកំពុងធ្វើសកម្មភាពទៅតាមមុខជំនាញរបស់ខ្លួនក្នុងការសាងសង់ភូមិនិម្មិតនេះ ធ្វើទៅតាមអ្វីដែលមានការពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនាជំនាន់ដើមនិងបច្ចុប្បន្ន ទាំងនៅតំបន់ទំនាប និងខ្ពង់រាប សំខាន់ទាក់ទងជីវភាពរបស់ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបតែម្តង ។ មកដល់ថ្ងៃនេះ សង្កេតឃើញមានលេចរូបរាង លំនៅឋានរបស់ប្រជានេសាទ ដែលរស់នៅតំបន់ទន្លេសាប ក្នុងឃុំកំពង់ភ្លុក និងឃុំកំពង់ឃ្លាំង នៃទឹកដីខេត្តសៀមរាប ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ