បើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ រឹបអូសឈើជាង១៤ម៉ែត្រគូប
ខេត្តកំពង់ធំ ៖ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្រោមការចង្អុលបង្ហាញពីលោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើរយៈពេល២ថ្ងៃ
ខេត្តកំពង់ធំ ៖ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្រោមការចង្អុលបង្ហាញពីលោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើរយៈពេល២ថ្ងៃ
ខេត្តកំពង់ធំ ៖ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្រោមការចង្អុលបង្ហាញពីលោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើរយៈពេល២ថ្ងៃ ចាប់បានឈើចំនួនជាង១៤ម៉ែត្រគូប ដែលឈ្មួញយកទៅលាក់ទុកក្នុងព្រៃ ។
លោក ហូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង ដឹកនាំកម្លាំងសហការជាមួយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ កាលពីថ្ងៃទី១៦និង១៧ មីនា ២០១៦ បានឲ្យដឹងថា ក្នុងការបង្ក្រាបនេះដោយសារតែមានប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញឈើដែលឈ្មួញលាក់ទុកនៅក្នុងព្រៃក្បែរភូមិ ទើបកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំង៣កន្លែង ស្ថិតនៅភូមិត្រពាំងត្រឡាច ភូមិរងខ្នាយ ក្នុងឃុំមានរិទ្ធ និងមួយកន្លែងទៀត ស្ថិតនៅភូមិពង្រង ឃុំសុខចិត្ត ស្រុកសណ្តាន់ ។ ដោយប្រមូលបានឈើសរុបចំនួនជាង ១៤ម៉ែត្រគូប និងម៉ាស៊ីនច្រៀកឈើចំនួន២គ្រឿង យកមករក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ