សមាសភាព២៤រូបក្នុងគណៈរដ្ឋមន្រ្តីថ្មី ដែលត្រូវផ្លាស់ប្តូរនិងកែសម្រួល
រាជធានីភ្នំពេញ ៖ យោងតាមលិខិតលេខ២៧៣ ល.ស ចុះថ្ងៃទី១៦ មីនា ២០១៦ របស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនសម្តេច ហេងសំរិន
រាជធានីភ្នំពេញ ៖ យោងតាមលិខិតលេខ២៧៣ ល.ស ចុះថ្ងៃទី១៦ មីនា ២០១៦ របស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនសម្តេច ហេងសំរិន
រាជធានីភ្នំពេញ ៖ យោងតាមលិខិតលេខ២៧៣ ល.ស ចុះថ្ងៃទី១៦ មីនា ២០១៦ របស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនសម្តេច ហេងសំរិន ដើម្បីឲ្យរដ្ឋសភាជាតិពិនិត្យសម្រេច បានបង្ហាញថាសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដែលត្រូវផ្លាស់ប្តូរ និងកែសម្រួលមានរាយនាមដូចខាងក្រោម ៖
០១-បញ្ចប់មុខងារ លោក គាត ឈន់ ជាឧបនាយករដ្ឋមន្រ្តីប្រចំាការ តាមសំណើរបស់សាមីឥស្សរជន ។
០២-បញ្ចប់មុខងារលោក ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើសាមីឥស្សរជន ដោយរក្សាមុខងារឧបនាយករដ្ឋមន្រ្តី ។
០៣-បញ្ចប់មុខងារលោក អ៊ឹម ឈុនលឹម ជាទេសរដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមសំណើសាមីឥស្សរជន ។
០៤-តែងតំាងលោក បា្រក់ សុខុន ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
០៥-តែងតំាងលោក អូន ព័ន្ឋមុនីរ័ត្ន ជាទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
០៦-តែងតំាង លោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។
០៧-តែងតំាងលោក ជា សុផារ៉ា ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។
០៨-តែងតំាងលោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ។
០៩-តែងតំាង លោក មិន ឃិន ជាទេសរដ្ឋមន្រ្តី(ទទួលបន្ទុកបេសកកម្មពិសេស) ។
១០-តែងតំាងលោក វេង សាខុន ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
១១-តែងតំាង លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
១២-តែងតំាង លោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
១៣-តែងតំាង លោក ត្រំា អ៊ីវតឹក ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
១៤-តែងតំាងលោក ឈិត សុខុន ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ។
១៥-តែងតំាង លោក ខូយ ឃុនហ៊ួរ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ។
១៦-តែងតំាង លោក អ៊ឹម សួស្តី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
១៧-តែងតំាង លោក ប៉ាវ ហមផាន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
១៨-តែងតំាង លោក ជាង អំ ជារដ្ឋលេខាធិការក្រសួងការពារជាតិ។
១៩-តែងតំាងលោក ហាស សារ៉េត ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
២០-តែងតំាងលោក អ៊ូ សំអ៊ួន ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
២១-តែងតំាង លោក ផៃ ប៊ុនឈឿន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ។
២២-តែងតំាង លោក គោ ស៊ុំសារឿត ជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ។
២៣-លោក ផែង សុវិជ្ជានោ ជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ។
២៤-លោក ជួន វន ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ។
ចែករំលែកព័តមាននេះ