រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសសមាសភាពអភិបាលខេត្តចំនួន៤ដែលត្រូវផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ មីនា ដោយក្នុងនោះ ឪពុកកីឡាករ ចាន់ វឌ្ឍនាការ ខ្សែប្រយុទ្ឋបាល់ទាត់ជម្រើសជាតិ គឺលោក ចាន់ ចេស្តា ជាអភិបាលខេត្តកំពត ជំនួសលោក ខូយ ឃុនហួរ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក សួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក គោ ស៊ុំសារឿត ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង ជំនួសលោក ជាង អំ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ និង លោក វ៉ែ សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ ជំនួសលោក អ៊ូ សំអ៊ួន ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
គួររំលឹកថា ឪពុកបង្កើតកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ឡើងតំណែងជាអភិបាលរងខេត្តកំពត
ចែករំលែកព័តមាននេះ