ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​ឆេះ​រោងចក្រផលិត​កាបូបនៅ​ក្រុងព្រះ​សីហនុ​អស់​ហ្មត់​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​ឃ្លាំងស្តុក​កាវ​ធ្វើ​កាបូបរបស់​រោងចក្រTONG TA WEGC ប្រវែង​៨ម៉ែត្រ​​គុណ​​​៣០ម៉ែត្រ​ ត្រូវ​បាន​អគ្គិភ័យ​​ឆេះទាំងស្រុង​​តាំង​ពី​​ម៉ោង​​៣​និង​៣០​នាទី​រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​​​​​ថ្ងៃ​ទី​១៨ ​មីនា ​​​​ទើប​​រលត់​ទៅ​វិញ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ឃ្លាំងស្តុក​កាវ​ធ្វើ​កាបូបរបស់​រោងចក្រTONG TA WEGC ប្រវែង​៨ម៉ែត្រ​​គុណ​​​៣០ម៉ែត្រ​ ត្រូវ​បាន​អគ្គិភ័យ​​ឆេះទាំងស្រុង​​តាំង​ពី​​ម៉ោង​​៣​និង​៣០​នាទី​រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​​​​​ថ្ងៃ​ទី​១៨ ​មីនា ​​​​ទើប​​រលត់​ទៅ​វិញ ​​​​​ស្ថិត​នៅ​ម្តុំ​ឃ្លាំង​លើ តាម​ប​ណ្ដោ​ផ្លូវជាតិ​លេខ​៤ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ។

​លោក ប្រាក់​ ពុ​ទ្ឋា នាយ​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​​​លេខ​​១​ បាន​ឱ្យ​​ដឹង​ថា រោងចក្រ​ដែល​​​ឆេះ​​ខាង​លើ​នេះ ជា​របស់​ជនជាតិ​បារាំង ឈ្មោះ TONG TA WEGC ជា​រោងចក្រ​ផលិត​កាបូប និង​ដេ​រស្រោម​វែ​នតា ​។ ​​មូលហេតុ​ដែល​បណ្តាល​ឱ្យ​អគ្គិភ័យ​​កើត​ឡើងនោះ​ពុំ​ទាន់​ដឹង​​ច្បាស់​នៅឡើយ​​ គ្រាន់តែ​ដឹង​ថា ​ការ​ឆេះ​នេះផ្តើម​ចេញពី​​ឃ្លាំង​ស្តុក​​កាវ​ដោយ​​មុន​ដំបូង​ គេ​​ឮ​សូរ​សំឡេង​ផ្ទុះ​ចេញពី​ក្នុង​ឃ្លាំង​ តែ​សំណាងល្អ​អគ្គិ​ភ័យ​​ពុំ​បណ្តាល​ឆ្លង​រាលដាល​ដល់​ឃ្លាំង​ផ្សេង​ៗ​នោះ​ទេ​ ។​ ​​រថយន្ត​ពន្លត់អគ្គិ​ភ័យ​​របស់​​ស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​​២​គ្រឿង ​រថយន្ត​​​​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ខេត្ត២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កំពង់​ផែ​ស្វយ័ត២​គ្រឿង ​បាន​ចេញ​ទៅ​អន្តរាគមន៍​ដោយ​​ប្រើប្រាស់​ទឹក​ពន្លត់អគ្គិ​ភ័យ​ចំនួន​៥​រថយន្ត ទើប​រលត់ ។​

ចំពោះ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់ បើ​យោង​តាម​ការ​សន្និដ្ឋាន​ជំ​ហាន​​ដំបូង​ពី​ម្ចាស់​រោងចក្រ អស់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ព្រោះ​នៅ​ក្នុង​ឃ្លាំង​នេះ​​ មាន​តែ​កាវ​សម្រាប់​បិទ​​​​កាបូប​​ប៉ុណ្ណោះ ​៕