រាជធានីភ្នំពេញ ៖ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរដ្ឋសភា សំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការរុះរើគណៈរដ្ឋមន្ត្រី ត្រូវបានដាក់ទៅរដ្ឋសភា និងបន្តដាក់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី១៧ ខែមីនា ។
ទាក់ទិននឹងការផ្លាស់ប្តូររដ្ឋមន្ត្រីនៅតាមក្រសួងនោះ បើតាមប្រភពបានបង្ហើបឲ្យដឹងថា រដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួនដែលត្រូវធ្វើការផ្លាស់ប្តូរ និង
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលត្រូវផ្លាស់ប្តូរនិងកែសម្រួលមានឈ្មោះដូចខាងក្រោម ៖
០១-បញ្ចប់មុខងារ លោក គាត ឈន់ ជាឧបនាយករដ្ឋមន្ត្រីប្រចាំ ការ តាមសំណើរបស់សាមីឥស្សរជន ។
០២-បញ្ចប់មុខងារលោក ហោ ណាំហុង ជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមសំណើសាមីឥស្សរជន ដោយរក្សាមុខងារឧបនាយករដ្ឋមន្ត្រី ។
០៣-បញ្ចប់មុខងារលោក អ៊ឹម ឈុនលឹម ជាទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងដែនដី ។
០៤-តែងតាំងលោក ប្រាក់ សុខុន ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
០៥-តែងតាំងលោក អូន ព័ន្ឋមុនីរ័ត្ន ជាទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
០៦-តែងតាំង លោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
០៧-តែងតាំងលោក ជា សុផារ៉ា ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។
០៨-តែងតាំងលោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ។
០៩-តែងតាំង លោក មិន ឃិន ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស) ។
១០-តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
១១-តែងតាំង លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
១២-តែងតាំង លោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
១៣-តែងតាំង លោក ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
១៤-តែងតាំងលោក ឈិន សុខុន ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
១៥-តែងតាំង លោក ខូយ ឃុនហ៊ួរ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
១៦-តែងតាំង លោក អ៊ឹម សួស្តី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
១៧-តែងតាំង លោក ប៉ាវ ហមផាន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
១៨-តែងតាំង លោក ជាង អំ ជារដ្ឋលេខាធិការក្រសួងការពារជាតិ។
១៩-តែងតាំងលោក ហាស សារ៉េត ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
២០-តែងតាំងលោក អ៊ូ សំអ៊ួន ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។
២១-តែងតាំង លោក ផៃ ប៊ុនឈឿន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ។
២២-តែងតាំង លោក គោ ស៊ុំសារឿត ជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ។
២៣-លោក ផែង សុវិជ្ជានោ ជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ។
២៤-លោក ជួន វន ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ។
ចែករំលែកព័តមាននេះ