ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោក​យាយអាយុជិត១០០ឆ្នាំ ទទួលបានចាក់​​វ៉ាក់​សាំង​ការ​​ពារ​ជំងឺ​កូ​វីត​១៩​​ដូច​​បំណង​​​​ប្រាថ្នា​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទីបំផុត ​លោកយាយ​ព្រះជន្ម៩៣ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ-១៩តាម​សំណូមពរ​របស់​លោកយាយ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា…


ខេត្តកំពង់ឆ្នាំង ៖ ទីបំផុត ​លោកយាយ​ព្រះជន្ម៩៣ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ-១៩តាម​សំណូមពរ​របស់​លោកយាយ​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០២១ នេះ​ បន្ទាប់​ពី​លោកយាយ ប្រាប់​ថា ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ដូច​គេ​ដែរ តែ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចាក់​បាន ។ សូមរំលឹកថា៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ជូន​ដូន​ចាស់​វ័យ​ជិត​១០០​ឆ្នាំ​ដល់​ផ្ទះ​នា​ថ្ងៃស្អែក​តាម​ការ​ស្នើ​សុំ

សូម​រំលឹក​ថា ក្រោយ​ពី​សារព័ត៌មានកោះសន្តិភាពបាន​ចុះ​ផ្សាយ​ពីលោកយាយ​ឈ្មោះ សៅ ហោ​ន អាយុ៩៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ ដែល​បាន​បញ្ជាក់​ថា លោកយាយ​ចង់​ចាក់​ថ្នាំ​ការពារ​ជំងឺ​កូ​វី​ដ​១៩​ដូច​គេដែរ ប៉ុន្តែ​គ្មាន​លទ្ធភាព ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន​រួច​មក ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា ឆ្ន​២០២១ នេះ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ នៃ​មណ្ឌល​សុខភាព ស្រុក​បរិបូណ៌ ទៅ​ចាក់​ថ្នាំ​ជូន​លោកយាយ​ដល់​លំនៅ​ដ្ឋា​ន​លោកយាយ​តែ​ម្តង ។

លោក ឈុ​ន ប៊ុ​ន​ថា ប្រធាន​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌បាន​បញ្ជាក់​ថា​​ ក្រោយ​ពី​ទទួល​ទទួល​ណែនាំ​ពី​ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្តកំពង់ឆ្នាំង​ស្ដី​ពី​លោកយាយ សៅ ហោ​ន អាយុ​៩៣ឆ្នាំ ដែល​ចង់​ចាក់​វ៉ាក់សាំងការពារ​កូ​វីត​-១៩ ទើប​នៅ​ព្រឹក​នេះ ​ក្រុម​ការងារ​របស់​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌បាន​យក​វ៉ាក់សាំង ទៅ​ចាក់​ជូន​លោកយាយ ដោយ​ផ្ទាល់​ដល់​លំនៅ​ដ្ឋា​ន​តែ​ម្តង ។

មុន​ពេល​ចាក់​វ៉ាក់សាំង​ជូន​លោកយាយ ដែល​មាន​ព្រះ​ជន្ម៩៣​ឆ្នាំ គឺ​ក្រុម​គ្រូពេទ្យបាន​ពិនិត្យ​សុខភាព​លោកយាយ ទៅ​តាម​ជំនាញ ជា​មុន​ទើប​សម្រេច​ចាក់​វ៉ាក់សាំង​ជូន​លោកយាយ​ជា​ក្រោយ​។ លោក ឈុ​ន ប៊ុ​ន​ថា បាន​បន្ត​ថា​ ក្នុង​ឱកាស​នោះ​ដែរ ដោយ​មើល​ឃើញ​លោកយាយ​មាន​ជីវភាព​ខ្វះខាត ដែល​ស្ថានភាព​គួរ​អាណិត ក្រុម​គ្រូពេទ្យ រៃថវិកា​គ្នា​បាន​ចំនួន​១០​ម៉ឺន​រៀល​ជូន​លោកយាយ ព្រមទាំង​ជូន​នូវ មី​១​កេះ ត្រីខ​១​យួរ ទឹក​ផ្លែ​ឈើ ទឹក​សុ​ទ្ឋ ទឹកស៊ីអ៊ីវ និង​ទឹកត្រី ជូន​លោកយាយ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោកយាយ សៅ ហោ​ន ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ដែល​មិន​ត្រឹមតែ យក​វ៉ាក់សាំង ការពារ​កូ​វីត មក​ចាក់​ជូន​លោក យាយ​ដល់​លំនៅ​ដ្ឋា​ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជូនអំណោយ​ជូន​លោកយាយ​ថែម​ទៀត លោកយាយ​ពិតជា​ត្រេកអរ​ជា​អនេក​កាប្ប​ការ​ ៕ ​

អត្ថបទសរសេរ ដោយ