ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ មីនា ២០១៦ នេះ មាននាវាយក្សមួយគ្រឿងឈ្មោះ Crystal Jerenty សញ្ជាតិ Bahama បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមានដឹកភ្ញៀវទេសចរអន្តរជាតិចំនួន៣១ប្រទេស ដែលមានភ្ញៀវសរុបចំនួន៨៤៣នាក់ (ស្ត្រី៤៥២នាក់) បានធ្វើដំណើរមកកម្សាន្តលេងនៅក្រុងព្រះសីហនុ។
ដោយពិនិត្យឃើញមានភ្ញៀវទេសចរមកពី៣១ប្រទេស និងមានមនុស្សជិត១ពាន់នាក់ផងនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងនគរបាលរបស់អធិការដ្ឋានក្រុង ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរទាំង៣១ប្រទេសឱ្យមានភាពកក់ក្តៅ រហូតដល់ម៉ោង១១យប់ថ្ងៃដដែលនេះ នាវាយក្ស១គ្រឿងខាងលើនឹងបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម ៕
ចែករំលែកព័តមាននេះ