រាជធានីភ្នំពេញ ៖ យោងតាម Facebook លោកស្រី ចំរើន ដែលអះអាងថាជាតំណាងយុវជននិងនិស្សិតមួយចំនួនបានបង្ហោះនៅប៉ុន្មាននាទីមុននេះបញ្ជាក់ថា នៅថ្ងៃទី១៨ មីនា ២០១៦ វេលាម៉ោង៣រសៀល យើងខ្ញុំ យុវជន និស្សិត៥០នាក់ ក្នុងនាមជាពលរដ្ឋខ្មែរដាក់ពាក្យប្តឹងលោក កឹម សុខា ដែលជាតំណាងរាស្ត្រទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដើម្បីស្រាវជ្រាវស្វែងរកការពិតនៃខ្សែអាត់សំឡេង ដែលសង្ស័យថា លោក កឹម សុខា បានប្រព្រឹត្តអំពើពុករលួយ ទិញផ្ទះ ទិញដី ជាច្រើនកន្លែងឲ្យស្រីស្នេហ៍ ។
មិនទាន់មានប្រតិកម្មភ្លាមៗនៅឡើយទេពីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គិតត្រឹមម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៧ មីនានេះ ៕
ចែករំលែកព័តមាននេះ