រាជធានីភ្នំពេញ ៖ ករណីបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះមិនបានសម្រេចមួយ បណ្តាលឱ្យយុវជនជាម្ចាស់ម៉ូតូបានរងរបួសភ្លៅ ហើយត្រូវគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៧ មីនា ២០១៦ស្ថិតនៅមុខចំការព្រីង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះឈ្មោះអុប វល័ក្ខ អាយុ២៣ឆ្នាំ ជាជាងដែក ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។
បើតាមប្រភពពីថា មុនពេលកើតហេតុ ខ្លួននិងនាំមិត្តភក្តិចូលរាំកំសាន្តនៅក្លិបប្លូសូន្យ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។លុះដល់ម៉ោងជាង៤ជិតភ្លឺ បានចេញពីក្លិបវិញត្រឡប់ទៅផ្ទះ ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1G-7563 ។
ជិះមកដល់ចំណុចកើតហេតុ មុខចំការព្រីងក្នុងសង្កាត់ភ្នំពេញថ្មី ស្រាប់តែធ្លាយកង់ម៉ូតូ ហើយជនរងគ្រោះ ក៏ឈប់អង្គុយលើម៉ូតូរបស់ខ្លួន ក៏លេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ មិនចាំស្លាកលេខ និង១គ្រឿងទៀតម៉ាកវ៉េវ អាល់ហ្វា មិនចាំស្លាកលេខដូចគ្នា ប្រដាប់ដោយអាវុធខ្លីមួយដើមម៉ាកK54 បានដកកាំភ្លើងភ្ជង់ ហើយបាញ់ឡើងលើ១គ្រាប់ និងបាញ់មួយគ្រាប់ទៀតសំដៅមកលើខ្លួន បណ្តាលឱ្យត្រូវភ្លៅខាងឆ្វេង រងរបួសធ្ងន់ ។
ជនសង្ស័យបម្រុងជិះម៉ូតូ តែម៉ូតូជនរងគ្រោះធ្លាយកង់ខាងក្រោយ មិនអាចជិះទៅកើត ទើបពួកវាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យឯកជន ។
ចែករំលែកព័តមាននេះ