រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា កាលពីវេលាទៀបភ្លឺថ្ងៃទី១៧ មីនា បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងម៉ូតូ១គ្រឿង បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរតាមផ្លូវ ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះប៉ុល ផារ័ត្ន អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងម្នាក់ឈ្មោះគឹម ឆាយហួត អាយុ១៧ឆ្នាំ ស្នាក់ផ្ទះលេខ២០ ផ្លូវD៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា កាលវេលាទៀបភ្លឺ កម្លាំងល្បាតផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរប្ញស្សីទី៤ បានប្រទះឃើញជនសង្ស័យ៣នាក់ ជិះមូតូម៉ាក Filano ពណ៌.ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ ១CY-៦១២៤ ដែលជិះគ្នា៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរនៅចំណុចមុខអតីទសណ្នាគារ.ស តាមមហាវិថីព្រះមុនីវង្ស សង្កាត់អូរប្ញស្សី៤ ។
ខណៈជនសង្ស័យធ្វើសកម្មភាពឆក់ ត្រូវជនរងគ្រោះស្រែកឆោឡោឡើង ពេលនោះកម្លាំងល្បាតក្នុងមូលដ្ឋាន ក៏ដេញប្រផាប់ចាប់ប៉ភីងបាន២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ក្រោយពីចាប់បានជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចខណ្ឌ៧មករាដកហូតទូរសព្ទ័ដៃ១គ្រឿងម៉ាកអាយហ្វូត ប្រគល់ឱ្យជនរងគ្រោះវិញ ។
ចែករំលែកព័តមាននេះ