ខេត្តស្វាយរៀង ៖ ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ មានរឿងចម្លែកមួយកើតឡើងគួរឲ្យភ្ញាក់ផ្អើល បានធ្វើឱ្យអ្នកស្រុកនាំគ្នាមកចោមរោមមើលគ្រប់គ្នានោះគឺកូនគោចម្លែកមួយ កើតមកមានមុខមាត់ដូចមុខាយចយ ។
បើតាមស្ត្រីឈ្មោះ ឃួន សាផាត អាយុ៤៩ឆ្នាំ ដែលជាម្ចាស់គោបានរៀបរាប់ឲ្យដឹងថា គាត់បានចិញ្ចឹមមេគោមួយក្បាលនេះច្រើនឆ្នាំមកហើយបានកូនទាំងអស់៣ក្បាល ។ គាត់ថា បែរជាកូនទី៣នេះមានមុខមាត់ស្ទើរដូចមនុស្សទៅវិញ តែអវយវ:ដូចគោធម្មតា ។
ស្ត្រីម្ចាស់គោបានរៀបរាប់ថា មុនពេលមេគោមួយក្បាលកើតកូនចំឡែកនេះ គឺកូនរើបំរះខ្លាំងមុនពេលកើត ។ គាត់ថា មេគោនេះកើតកូននៅថ្ងៃទី១៤ មីនា វេលាម៉ោង១១យប់ហើយអ្វីគួឲ្យភ្ញាក់ផ្អើលនោះ គឺពេលកូនគោមួយក្បាលនេះកើតចាកផុតឧទ្ទរភ្លាម កូនគោនេះចេះស្រែកថាម៉ែៗៗៗៗ ធ្វើឲ្យក្រុមគ្រួសាររបស់ពួកគាត់មានការភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់គ្នា ព្រោះឃើញកូនគោមុខចំឡែក មិនដូចជាកូនគោធម្មតាទេ បែរជាមុខប្រហាក់ប្រហែលមនុស្សទៅវិញ ហើយចេះស្រែកហៅថាម៉ែៗៗៗទៀតពិតជាចម្លែកខ្លាំងណាស់ និងគួរឱ្យអាណិតអាសូរទៀតផង ។ ម្ចាស់គោបានយកកូនគោចំឡែកនេះដាក់លើកន្ទេលក្រាលឱ្យដេកលើគ្រែមួយ ដោយដាក់ខ្នើយឱ្យកើយ ព្រមទាំងមានរៀបចំប្រដាប់អុជធូបបែបន់ទៀតផង ។
រហូតមកដល់ថ្ងៃទី១៥ មីនា ម៉ោង៩និង២៥នាទី កូនគោនេះនៅរស់នៅឡើយ ពីព្រោះមានមនុស្សមកមើលតៗគ្នាជាច្រើន គេនាំគ្នាទិញទឹកដោះមកបញ្ចុក និងចោមរោមមើលថាដូចជាអ្នកកំប្លែងនាយចយ ។ ទោះបីជាបែបណាក៏ដោយ សូមតារាកំប្លែងនាយដយ កុំប្រកាន់ខឹងអី ព្រោះនេះជាធម្មជាតិសុទ្ធសាធ ដែលការបង្កកំណើតនេះមិនថាតែសត្វទេ សូម្បីមនុស្សយើងក៏មានខ្លះដូចជាសត្វដែរ ។ ខ្លះមុខដូចដំរី តែអ្វីដែលខុសប្រក្រតីច្រើនតែអាយុមិនសូវបានវែង ៕
ចែករំលែកព័តមាននេះ