រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា សំណើសុំផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី (ប្តូររដ្ឋមន្ត្រី) គឺរដ្ឋសភាបានទទួលហើយ ហើយថារសៀលថ្ងៃទី១៧ មីនា ២០១៦នេះ នឹងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យនិងសម្រេចដាក់បញ្ចូលទៅក្នុងបៀបវារនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ ។
សូមបញ្ជាក់ថា នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតសាកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈផ្លាស់ប្តូររដ្ឋមន្ត្រី៧-៨រូប ប៉ុន្តែសម្តេចមិនបង្ហើបថាតើរដ្ឋមន្ត្រីក្រសួងណាខ្លះនោះទេ ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៍បានប្រកាសផ្លាស់ប្តូរអភិបាលខេត្តចំនួន៤រូបដែលដល់អាយុចូលនិវត្តន៍ ក្នុងនោះមានខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង និង ខេត្តបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ