ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្រពន្ធ​ខ្ញុំ​ហើយ បងប្អូន​អើយ​ជួយ​រក​នាង​ផង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ខ្វាយខ្វល់ ដោយសារ​តែ​បាត់​ប្រពន្ធ​ជាទីស្រឡាញ់​១​ថ្ងៃ​១​យប់​ហើយ មិនដឹង​ថា នាង​ទៅ​ណា​នោះ​ទេ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ មីនា គឺ​បាត់​ពី​ក្នុងផ្ទះ​ជួល​នៅ​ភូមិ​ទួល​សង្កែ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ខ្វាយខ្វល់ ដោយសារ​តែ​បាត់​ប្រពន្ធ​ជាទីស្រឡាញ់​១​ថ្ងៃ​១​យប់​ហើយ មិនដឹង​ថា នាង​ទៅ​ណា​នោះ​ទេ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ មីនា គឺ​បាត់​ពី​ក្នុងផ្ទះ​ជួល​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

បើ​តាម​ការ​បញ្ជាក់​ពី​បុរស​ដែល​ជា​ប្តី​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​ខ្លួន និង​ប្រពន្ធ​មិន​មាន​ទំនាស់​ពាក្យ​សម្ដី​អ្វី​នឹង​គ្នា​នោះ​ទេ គឺ​ព្រឹក​ឡើង​គាត់​ជា​ប្តី​ក្រោក​ទៅ​ធ្វើការ​តាំងពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ។ ចំណែកឯ​ប្រពន្ធ​របស់​ខ្លួន​ទៅ​ធ្វើការ​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក គឺ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ឈ្មោះ រ៉ូ​សី​ុ​ង ។ ពេល​កំពុងធ្វើការ ស្រាប់តែ​ប្អូនបង្កើត​របស់​ខ្លួន​ដែល​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា​នោះ បាន​ទូរស័ព្ទ​មក​ប្រាប់​ថា មិន​បានឃើញ​បងថ្លៃ​មក​ធ្វើការ​នោះ​ទេ ។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​ហើយ ខ្លួន​ក៏​បាន​ប្រញាប់ប្រញាល់​ត្រឡប់​មក​ផ្ទះ​ជួល​វិញ និង​បាន​ស្វែងរក​ប្រពន្ធ​គ្រប់​ទីកន្លែង ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា រូប​គាត់​និង​ប្រពន្ធ​បាន​ឈាន​ដល់​ការ​រួមរស់​ជាមួយ​គ្នា​ពេលធ្វើការ​ជាមួយ​គ្នា ហើយ​បាន​ស្រឡាញ់​គ្នា​ចិត្ត​និង​ចិត្ត​អស់​រយៈពេល​៤​ឆ្នាំ​ហើយ ទើប​ខ្លួន​បាន​ទៅ​ប្រាប់​ឪពុក​ម្តាយ​អោយ​ចូល​ស្តីដណ្តឹង និង​រៀប​មង្គលការ​តាម​ប្រពៃណី ។

ក្រោយ​ពី​ពួក​គាត់​ទាំង​២​នាក់ បាន​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​មក​បាន​រយៈពេល​១២​ឆ្នាំ​ហើយ និង​មានកូន​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ​ហើយ​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ ភី ច​ន្ទ្រា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី និង​មាន​ផ្ទៃពោះ​ចំនួន​២​ខែ​កន្លះ​ហើយ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ អ៊ុំ វី​រៈ  អាយុ​៣៦​ឆ្នាំ ជា​អ្នក​បើករថយន្ត​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​ទាំង​២​នាក់​ប្តី​ប្រពន្ធ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ដោយ​បារម្ភ​ពេក​ទើប​រូប​គាត់​បាន​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ប្រពន្ធ​របស់​គាត់​ផង។

តាម​បុរស​ជា​ប្តី​បានឱ្យ​ដឹង​ថា មុន​ពេល​បាត់​ខ្លួន ប្រពន្ធ​របស់​គាត់​គឺ​នាង​ដេញ​តុងទីន​បាន​ហើយ ក៏​បាត់​ខ្លួន​រួម​ជាមួយ​ប្រាក់​នោះ ។ ទោះបីជា​យ៉ាងណា​គេ​មានការ​សង្ស័យ​ថា ស្ត្រី​ជា​ប្រពន្ធ​អាច​នឹង​ខឹង​ប្តី​ពី​រឿង​អ្វីមួយ ឬ​អាច នាង​មាន​ថ្មី​បានជា​រត់​ចោល​ប្តី និង​កូន​បែប​នេះ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​ជា​ប្តី មាន​ទឹកមុខ​ស្រងូតស្រងាត់ និង​បាន​សំណូមពរ​ឱ្យ​ប្រពន្ធ​វិល​ត្រឡប់ ទោះបី​មានរឿង​អ្វី​បង​មិន​ប្រកាន់​ឡើយ បើ​គ្មាន​រូប​អូន​ទេ ជីវិត​បង​និង​កូន​អស់​ភាព​កក់ក្ដៅ ហើយ​សូម​អូន​វិល​វិញ​ម៉ោ ៕