ថាកុំឱ្យគេឮ
រឿងភ្លើងឆេះព្រៃ ឬព្រៃត្រូវគេលួចដុត បានឆេះរាលដាលចូលមកកម្ទេចសំបុករថយន្តអស់ជិត៣០គ្រឿង ក្រោមការគ្រប់គ្រងរបស់មេព្រៃខេត្តពោធិ៍សាត់ កំពុងស្ថិតក្នុងការប្រមើមើលរបស់ក្រុមអ្នកសង្កេតការណ៍នៅឡើយទេ ។

ប្រភពច្បាស់ការណ៍មួយប្រាប់កោះសន្តិភាពថា មានរថយន្តចម្រុះគ្រប់ម៉ាក កន្លងមក បានរកស៊ីដឹកឈើប្រណីត តាមដងផ្លូវជាតិលេខ៥ ដែលមួយចំនួនអាធុនអន់រក្សាទុកនៅទីស្នាក់ការ ព្រោះតែជារថយន្តបម្រើឱ្យបទល្មើសព្រៃឈើ ។
ពេលចាប់បានម្តងៗ អាណាថ្មីៗធុនទំនើប ដូចជាធុនដ្រា… ឡិចស៊ីស… ឡង់គ្រីស្ស័រ ។ល។ ឱ្យតែអាធុនទំនើប ក្រោយពេលចាប់បានយកទៅចែកគ្នាជិះអស់ ។ ចំណែកអាណាកញ្ចាស់ចង្កូតស្តាំ យកទៅរក្សាទុកជាវត្ថុតាងដោយមេព្រៃខេត្ត ។
អាថ្មីស្អាត ចែកគ្នាជិះ តាំងពីអ្នកច្បាប់ផងដែរ ដូចចាប់យកពីចោរហើយខ្លួនឯងនាំគ្នាលួចយកបន្ត ទោះបីមានគេដឹងក៏ដោយ ក៏អត់ខ្វល់អៀនខ្មាស់ដែរ ។
ចំណែកអាធុនអន់ ចាប់គ្នាទុកហើយ មានចោរលួចដោះយកអស់តាំងពីកង់… គ្រឿងក្នុង… ស្តុបស្តោញគ្មានសល់ទេ សឹងតែនាំគ្នាកាត់ពុះយកដែកលក់ឱ្យអេតចាយទៀតផង ដែលមើលទៅថោកទាបពេក រកលេខដាក់គ្មានទេ ។ បក្សកាន់អំណាចត្រូវតែដឹងនូវអំពើថោកទាបនេះ ។
ទុកយូរពេកទៅ… ច្បាប់ដែលងាប់កន្លងមក… ទំនងត្រូវបានរស់ឡើងវិញ… ទំនងត្រូវបានស្រាវជ្រាវបញ្ជីបទល្មើសឡើងវិញ តាមរយៈកំណែទម្រង់ ឬត្រូវជម្រះបញ្ជីចាស់ចោល… ចៃដន្យភ្លើងឆេះព្រៃលេបត្របាក់ឱ្យវាផុតពូជ រថយន្តបទល្មើសតែម្តងទៅ…
ទៅណាវ៉ាល្បែង ! អាទំនើបដែលចែកគ្នាជិះស្រួលមិនស្រួល លក់អស់ទៀត… លក់មួយថែមមួយ… លក់បន្តទៀត… ពេលនេះវាឆេះអស់ហើយ… គឺចប់ !
មិនមែនមានតែខេត្តពោធិ៍សាត់ទេ ដែលមេព្រៃចាប់បានរថយន្តទំនើបដឹកឈើ ។ នៅខេត្តដទៃទៀត តាមផ្លូវជាតិលេខ៦ លេខ៧ ក៏ដូចគ្នាដែរ ប្រសិនបើយកច្បាប់ទៅស្រាវជ្រាវវិញ មិនដឹងបុគ្គលណាខ្លះទេ… ច្រើនណាស់ ដែលចាប់ចោរបាន យករថយន្តចោរទៅជិះ ទៅធ្វើរបស់ខ្លួនឯង… ហេ ! ហេ !
ចែករំលែកព័តមាននេះ