ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោសែនព្រឹកមិញ
រាជធានីភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការស្ថានីយ៍អ្នកដំណើរថ្មីក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ មីនា ២០១៦ សម្តេចតេជោ ហ៊ុន សែន
រាជធានីភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការស្ថានីយ៍អ្នកដំណើរថ្មីក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ មីនា ២០១៦ សម្តេចតេជោ ហ៊ុន សែន
រាជធានីភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការស្ថានីយ៍អ្នកដំណើរថ្មីក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ មីនា ២០១៦ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ”អ្នកសារព័ត៌មានមិនសុច្ចរិត និងអ្នកនយោបាយខ្លះគឺនិយាយអាក្រក់ពីកម្ពុជាដែលខុសពីកម្ពុជាពិត ។ សូមទេសចរណ៌បរទេសមកទស្សនាកម្ពុជា ដែលមានសន្តិភាពពេញលេញ ! និងសូមអរគុណចំពោះការគាំទ្រពីរដ្ឋាភិបាលប្រទេសបារាំង និងក្រុមហ៊ុនបារាំងដែលចូលរួមកសាងអភិវឌ្ឍន៌កម្ពុជា ។
សម្តេចបានអំពាវនាវឲ្យជួយថែរក្សាពង្រឹងសុវត្ថិភាព សន្តិភាពសណ្តាប់ធ្នាប់ក្នុងព្រលានអោយបានល្អ ហើយសូមមន្រ្តី និងសមត្ថកិច្ចដែលបម្រើការនៅក្នុងព្រលានយន្តហោះទាំងអស់ យកចិត្តទុកដាក់ធ្វើការ និងផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់ភ្ញៀវទេសចរណ៌ទាំងអស់ ដើម្បីពួកគេវិលត្រឡប់មកទស្សនាកម្ពុជា ជាមួយសាច់សារលោហិត និងមិត្តភ័ក្តិ ជាច្រើនថែមទៀត ។” សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ”ដោយសារកម្ពុជាមានសន្តិភាព ពេលនេះយើងទទួលបានទេសចរណ៌ជាង ៤លាន៧សែន នាក់។ សូមស្វាគមន៌ FREE WIFI សូមអោយមាន WIFI និងមាន Internet គ្រប់គ្រាន់ដើម្បីបម្រើភ្ញៀវទេសចរអោយមានប្រសិទ្ឋភាព។ កុំមានតែ WIFI ពេញតែអត់ Internet!!” ៕
ចែករំលែកព័តមាននេះ