ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​រមែង​នាំ​មក​នូវ​បញ្ញា​ឃើញច្បាស់​ដឹង​ពិត​នូវ​លោក​នេះ

2 ឆ្នាំ មុន

បុ​គ្ក​ល​ដែល​តែងតែ​សម្លឹង​ឃើញ​ទុក្ខទោស​ក្នុង​វដ្តៈ​នេះ​ជា​រឿយ​ៗ​រមែង​ជា​អ្នក​នឿយណាយ​ក្នុង​លោក​នេះ​រមែង​ញាំ​ង​សទ្ធា​របស់​ខ្លួន​ឲ្យ​ជឿជាក់​ស៊ប់​ក្នុង​ព្រះ​រតនត្រ័យ​ជាក់ច្បាស់​ក្នុង​រឿង​កម្មផល​ហើយ​តែងតែមាន​ហិរិ​និង​ឱត្តប្បៈ ការ​ខ្មាស​បាប​ខ្លាច​បាប​ជាប់​ជា​និច្ច ជា​ប្រក្រតី​មាន​កាយ វាចា​សង្រួម​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ដែល​ខ្លួន​បាន​សមាទាន​កាន់​យក​ហើយ​នោះ ទោះជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ ហើយ​តែងតែ​មានមុខ​ឆ្ពោះទៅ​រក​ព្រះ​កម្មដ្ឋាន​ខិតខំ​អប់រំ​សន្តាន​ដើរ​សំដៅ​ទៅ​រក​ព្រះ​និព្វាន​តែ​ម្យ៉ាង ។ សីល​របស់​បុគ្គល​ដែល​បាន​សមាទាន​ហើយ​ដុសខាត់​ឲ្យ​ស្អាត​ល្អ​ផូរផង់​បរិសុទ្ធ​នឹង​មាន​អានិសង្ស​ច្រើន ដែល​នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​មាន​សេចក្តី​ថា​កាលបើ​សីល​បរិសុទ្ធ​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយក្រោយ កាលបើ​ចិត្ត​មិន​ក្តៅក្រហាយ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​រីករាយ​ទន់…

បុ​គ្ក​ល​ដែល​តែងតែ​សម្លឹង​ឃើញ​ទុក្ខទោស​ក្នុង​វដ្តៈ​នេះ​ជា​រឿយ​ៗ​រមែង​ជា​អ្នក​នឿយណាយ​ក្នុង​លោក​នេះ​រមែង​ញាំ​ង​សទ្ធា​របស់​ខ្លួន​ឲ្យ​ជឿជាក់​ស៊ប់​ក្នុង​ព្រះ​រតនត្រ័យ​ជាក់ច្បាស់​ក្នុង​រឿង​កម្មផល​ហើយ​តែងតែមាន​ហិរិ​និង​ឱត្តប្បៈ ការ​ខ្មាស​បាប​ខ្លាច​បាប​ជាប់​ជា​និច្ច ជា​ប្រក្រតី​មាន​កាយ វាចា​សង្រួម​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ដែល​ខ្លួន​បាន​សមាទាន​កាន់​យក​ហើយ​នោះ ទោះជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ ហើយ​តែងតែ​មានមុខ​ឆ្ពោះទៅ​រក​ព្រះ​កម្មដ្ឋាន​ខិតខំ​អប់រំ​សន្តាន​ដើរ​សំដៅ​ទៅ​រក​ព្រះ​និព្វាន​តែ​ម្យ៉ាង ។

សីល​របស់​បុគ្គល​ដែល​បាន​សមាទាន​ហើយ​ដុសខាត់​ឲ្យ​ស្អាត​ល្អ​ផូរផង់​បរិសុទ្ធ​នឹង​មាន​អានិសង្ស​ច្រើន ដែល​នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​មាន​សេចក្តី​ថា​កាលបើ​សីល​បរិសុទ្ធ​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយក្រោយ កាលបើ​ចិត្ត​មិន​ក្តៅក្រហាយ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​រីករាយ​ទន់ កាលបើ​សេចក្តី​រីករាយ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​បីតិ​សេចក្តី​ឆ្អែត​កាយ​ចិត្ត កាលបើ​បីតិ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​ស្ងប់​កាយ​ចិត្ត ។

កាលបើ​សេចក្តី​ស្ងប់​កើតឡើង​ហើយ ជា​បច្ច័យ​ឲ្យ​កើត​សុខៈ សេចក្តី​ស្រួល​កាយ​ចិត្ត កាលបើ​សុខៈ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សមាធិ ការ​មិន​រាយមាយ​ចិត្ត កាលបើ​សមាធិ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​ប្រាជ្ញា​ដែល​ដឹង​ច្បាស់ ឃើញច្បាស់​តាម​សេចក្តី​ពិត កាលបើ​សេចក្តី​ពិត​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​សេចក្តី​នឿយណាយ កាលបើ​សេចក្តី​នឿយណាយ​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើតការ​ប្រាសចាក​តម្រេក កាលបើ​ការ​មិន​ត្រេកអរ​នឹង​តម្រេក​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើតកា​រួច​ផុត​ស្រឡះ​ចាក​កិលេស កាលបើ​ការ​រួច​ផុត​ពី​កិលេស​កើតឡើង​ហើយ​ជា​បច្ច័យ​ឲ្យ​កើត​ប្រាជ្ញា​ដឹង​ច្បាស់​ឃើញច្បាស់​រួច​ផុត​ស្រឡះ​ចាក​កិលេស ។

កាលបើ​បុគ្គល​ដឹង​ច្បាស់​នូវ​សេចក្តី​ពិត​យ៉ាង​ដូច្នេះ​ហើយ រមែង​ពិចារណា​ថា លោក​នេះ​មិន​មាន​អ្វី​គួរ​អាល័យ​អាឡោះ​នោះ​ឡើយ អ្វី​ៗ​ទាំងឡាយ​សុទ្ធតែ​ជា​គ្រឿង​បោក​បញ្ឆោត​ឲ្យ​វង្វេង​ជាប់ជំពាក់​តែ​ប៉ុណ្ណោះ ជីវិត​កើតមក​រង​ទុក្ខ​គ្រប់យ៉ាង ទុក្ខ​ព្រោះ​រោគ ទុក្ខ​ព្រោះ​ចាស់​គ្រាំគ្រា ទុក្ខ​ព្រោះ​ស្លា​.​ប់ ទុក្ខ​ព្រោះ​បាត់បង់​នូវ​របស់​ជាទី​ស្រឡាញ់​ផ្សេង​ៗ​ជាដើម ។

ដូច្នេះ​ហើយ​ចូរ​ជា​អ្នកមាន​ស្មារតី​ដើរ​ចេញពី​លោក​នេះ ហើយ​ចូរ​ជា​អ្នក​សម្លឹង​នូវ​ព្រះ​និព្វាន​ជា​រឿយ​ៗ​ជា​ទិស​ដៅ ដោយ​ចាប់ផ្តើម​ពី​សីល​ជា​ជំហាន​ដំបូង ជា​ជំហាន​ឈានជើងដើរ​ចេញពី​លោក​ដែល​ពោរពេញ​ដោយ​ទុក្ខ​មួយ​នេះ​ដោយ​ឧបាយ​គឺ​បញ្ញា​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ