រាជធានីភ្នំពេញ ៖ យោងតាមអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញបាននិងកំពុងរឹតបន្តឹងរថយន្តធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ ដោយបានដាក់ចេញនូវគោលការណ៍ចំនួន៣ គឺកំណត់តម្រាយផ្លូវរត់, កំណត់ប្រភេទរថយន្ត និងកំណត់រយៈពេល ។ ប៉ា សុជាតិវង្ស ៖ ត្រូវគ្រប់គ្រងរថយន្តធុនធំបើកចូលរាជធានីភ្នំពេញ
ចំពោះការហាមឃាត់រថយន្តធុនធ្ងន់ចេញ-ចូលរាជធានី ប័ណ្ណប្រភេទ A B C ម៉ោង០៦ព្រឹក ដល់ម៉ោង០៩ព្រឹក, ម៉ោង០៤រសៀលដល់ម៉ោង០៨យប់ ។ ចំពោះប័ណ្ណប្រភេទ D ហាមឃាត់ចេញ-ចូលរាជធានីពីម៉ោង០៦ព្រឹក ដល់ម៉ោង០៨យប់ ប៉ុន្តែអនុញ្ញាតឱ្យចរាចរ២៤ម៉ោងលើ២៤ម៉ោង លើតម្រាយផ្លូវក្រវ៉ាត់ក្រុងបានរួមមាន ៖ ផ្លូវជាតិលេខ៦, ផ្លូវលោកឧកញ៉ា លី យ៉ុងផាត់, ស្ពានព្រែកព្នៅ, ផ្លូវកប់ស្រូវ, កំណាត់ផ្លូវជាតិលេខ៤, ផ្លូវវេងស្រេង, ផ្លូវជើងឯក, ស្ពានព្រែកសំរោង, ផ្លូវថៃហ្គ័រ និងផ្លូវជាតិលេខ១ ។
លក្ខណៈសម្បត្តិដែលរថយន្តទទួលបានប័ណ្ណចេញ-ចូលរាជធានីភ្នំពេញ ត្រូវមានប័ណ្ណសម្គាល់យានយន្ត, ប័ណ្ណបើកបរ, ឈៀក លិខិតធ្វើអាជីវកម្ម និងពន្ធផ្លូវប្រចាំឆ្នាំ ។ សូមម្ចាស់រថយន្តធុនធ្ងន់ចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យបានល្អប្រសើរ ។
ចែករំលែកព័តមាននេះ