ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​សហការ​ជាមួយ​សមត្ថកិច្ច​ឃាត់​រថយន្ត​ធុន​ធ្ងន់​ត្រួតពិនិត្យ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធ្ងន់​ប្រមាណ​ជិត​២០០​គ្រឿង ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ បាន​ឃាត់​ទុក​រូ​ច​ធ្វើការ​អបរំ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​ធ្ងន់​ប្រមាណ​ជិត​២០០​គ្រឿង ត្រូវ​បាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ បាន​ឃាត់​ទុក​រូ​ច​ធ្វើការ​អបរំ និង​ណែនាំ​ឱ្យធ្វើ​លិខិត​ចេញចូល​រាជធានី​ភ្នំពេញ​ដោយ​ស្របច្បាប់ ។​   

លោកស្រី បុ​ប្ជា ផា​នី មន្ត្រី​សាធារណការ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ខែ មីនា មន្ទីរ​សា​ធារ​ណះ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​សហការ​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច នៅ​តាម​បណ្តា​ខណ្ឌ ចំនួន​៣​ទាំង​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឃាត់​រថយន្ត​ធុន​ធ្ងន់​ដែល​បាន​ធ្វើ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ​ទាំង​ថ្ងៃ​ល្មើស​នឹង​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់​បាន​រថយន្ត​ចំនួន​៤០​គ្រឿង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​៣៣​គ្រឿង និង​ខណ្ឌ​សែន​សុខ ឃាត់​បាន​រថយន្ត​ចំនួន​១០០​គ្រឿង ដើម្បី​ធ្វើការ​អប់រំ​ព្រមទាំង​ណែនាំ​ឱ្យធ្វើ​ប័ណ្ណ​ចេញចូល​រាជធានី​ភ្នំពេញ​នៅ​នឹង​កន្លែង​តែ​ម្តង ។

លោកស្រី​បានឱ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៣ សាលា​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​រថយន្ត​ដឹក​កុងតឺន័រ និង​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​ទាំងអស់ ហាម​ចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ តែ​ម្ចាស់​រថយន្ត​ទាំងនោះ​មិន​ស្តាប់​តាម​ការ​ណែនាំ​នៅ​តែ​ធ្វើ​ចរាចរណ៍​ចូល​រាជធានី​ភ្នំពេញ​យ៉ាង​អនាធិបតេយ្យ ។ ការ​ឃាត់​រថយន្ត​ណែនាំ​នៅ​ពេល​នេះ គឺជា​វិធាន​មួយ​ដើម្បី​ក្រើនរំលឹក​ដល់​ម្ចាស់​រថយន្ត​ទាំងនោះ ហើយ​ចាប់ពី​ខែមេសា​ខាង​មុខ​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ ។

លោកស្រី បុប្ផា ផា​នី បាន​បន្ត​ទៀត​ថា រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​នៅ​ពេល​នេះ​ភាគច្រើន​សុទ្ធតែ​រថយន្ត​ធុន​ធ្ងន់​ដែល​ហាម​ចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃ និង​មួយ​ចំនួន​ទៀត​អាច​ចូល​រាជធានី​ភ្នំពេញ​បាន​ពេល​ថ្ងៃ​តែ​ពុំ​មាន​លិខិតអនុញ្ញាត្ត​ពីសា​លា​រាជធានី​ភ្នំពេញ ទើប​មន្ត្រី​ជំនាញ​ចុះ​ទៅ​សហការ​ណែនាំ​ឱ្យ​ម្ចាស់​រថយន្ត​ធ្វើ​ប័ណ្ណ​ចូល​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ត្រឹមត្រូវ ។

លោកស្រី​បាន​បញ្ជាក់​ថា រថយន្ត​ចំណុះ​ក្រោម​១០​តោន អាច​ធ្វើ​ចរាចរណ៍​ចេញចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ​បាន តែ​ត្រូវ​មាន​លិខិតអនុញ្ញាត្ត​ពីសា​លា​រាជធានី​ភ្នំពេញ​និង​ហាម​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ម៉ោង​៦​ព្រឹក​ទៅ​ម៉ោង​៩​ព្រឹក និង​ពី​ម៉ោង​៤​រសៀល​ទៅ​ម៉ោង​៨​យប់ ។ ដោយឡែក ចំពោះ​រថយន្ត​ដែល​ផ្ទុក​លើស​ពី​១៦​តោន​ឡើង​ទៅ​ដល់​២៥​តោន​ធ្វើ​ចរាចរណ៍​ចូល​រាជធានី បាន​តែ​ចាប់ពី​ម៉ោង​៨​យប់​ទៅ​ដល់​ម៉ោង​៦​ព្រឹក ។ រីឯ​រថយន្ត​ដែល​ផ្ទុក​លើស​ពី​២៥​តោន​ដល់​៣៥​តោន​ហាម​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី គឺ​អាច​ធ្វើ​ចរាចរណ៍​បាន​តែ​តាម​ផ្លូវជាតិ​តែ​ប៉ុណ្ណោះ ។ ចំពោះ​រថយន្ត​ដែល​ផ្ទុក​លើ​ពី​៣៥​តោន​គី​ច្បាប់​ហាមឃាត់​មិន​អោយធ្វើ​ចរាចរ​ឡើយ ៕