ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​តួ​ក​គី​ម្នាក់ បំបែកឯតទគ្គ​កម្ម​មានកម្ពស់ខ្ពស់ជាងគេបំផុតលើ​ពិភពលោក​

2 ឆ្នាំ មុន

តួ​ក​គី ៖ នាង Rumeysa Gelgi ជនជាតិ​តួ​ក​គី អាយុ​២៤​ឆ្នាំ ដែល​មាន​កម្ពស់​២១៥,១៦​សង្ទី​ម៉ែត្រ (២,១៥​ម៉ែត្រ​) ត្រូវ​បាន​ប្រកាស​

តួ​ក​គី ៖ នាង Rumeysa Gelgi ជនជាតិ​តួ​ក​គី អាយុ​២៤​ឆ្នាំ ដែល​មាន​កម្ពស់​២១៥,១៦​សង្ទី​ម៉ែត្រ (២,១៥​ម៉ែត្រ​) ត្រូវ​បាន​ប្រកាស​ក្លាយជា​ស្ត្រី​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​ដែល​នៅ​រស់​ជា​ផ្លូវការ ដោយ​សៀវភៅ​កំណត់​ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស (Guinness World Records)​។

បើ​តាម​ការ​ចេញផ្សាយ​គេហទំព័រ​ផ្លូវការ​របស់​ហ្គី​ន​ណេ​ស​នៅ​ថ្ងៃ​ទី​១៣ ខែតុលា នេះ បានឱ្យ​ដឹង​ថា ដោយសារ​តែ​កត្តា​នៃ​ជំងឺ​ដ៏​កម្រ​មានឈ្មោះ​ថា «Weaver Syndrome» ទើប​ធ្វើ​ឱ្យ Rumeysa មានការ​លូតលាស់​លឿន​ខុស​ពី​ប្រក្រតី​។ ដោយសារ​កម្ពស់​ខ្ពស់​ខុស​ពី​ធម្មតា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​នាង​ភាគច្រើន​ត្រូវ​ជិះរទេះ​រុញ បើ​ទោះបីជា​អាច​ដើរ​ដោយ​ប្រើ​ឈើច្រត់​ជា​ជំនួយ​យ៉ាងណា​ក៏​ដោយ​។

នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់ Rumeysa ដែល​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​។ ខណៈ​កាលពី​ឆ្នាំ ២០១៤ នាង​ត្រូវ​បាន​ប្រកាស​ជា​ក្មេង​ស្រី​ជំទង់​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​ផង​ដែរ​។

គួរ​បញ្ជាក់​ថា សម្រាប់​បុរស​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​ក៏​ជា​ជនជាតិ​តួ​ក​គី​ផង​ដែរ គឺ​លោក Sultan Kosen បច្ចុប្បន្ន​អាយុ​៣៨​ឆ្នាំ ជាមួយ​កម្ពស់​២៥១​សង់ទីម៉ែត្រ (២,៥១​ម៉ែត្រ​) ដែល​វាស់​កាលពី​ឆ្នាំ ២០១៨៕ (​ដកស្រង់​ចេញពី Guinness World Records)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ