ព្រឹកនេះ សម្តេច ហេង សំរិន ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅទីក្រុងកង់បេរ៉ា
អូស្រ្តាលី ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរជាង១៥០នាក់ រស់នៅប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា ។

បើតាមគេហទំព័ររដ្ឋសភាបានបញ្ជាក់ទៀតថា ក្នុងពិធីសំណេះសំណាល នៅព្រឹកថ្ងៃទី១៤ មីនាននេះ សម្តេច ហេង សំរិន បានលើកឡើងពីការរីកចម្រើន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលបានឃ្លាតឆ្ងាយពីមាតុប្រទេស ។ សម្តេចបានគូសបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ កម្ពុជាទទួល បានសុខសន្តិភាព ស្ថិរភាព នៅពេញផ្ទៃប្រទេស ហើយអ្វីដែលកម្ពុជាទទួលបាននៅពេលនេះ កើតចេញពីការខិតខំរបស់ថ្នាក់ដឹកនាំ ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីបាតដៃទទេ នៅក្រោយរបបខ្មែរក្រហម បានដួលរលំទៅនៅឆ្នាំ ១៩៧៩ នោះ។
សូមជម្រាបថានៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភាអូស្រ្តាលី ជាបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ