រាជធានីភ្នំពេញ ៖ ដើម្បីរួមចំណែកជួយក្នុងសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Ines Cassin អគ្គនាយិកាអង្គការ Altadis Foundation បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ (MOU) ជាមួយអង្គការ MAG នៅខេត្តបាត់ដំបង ដើម្បីអនុវត្តគម្រោងលើកកម្ពស់ជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនៅកម្ពុជា ។
នេះគឺជាគម្រោងទី២ហើយ ដែលអង្គការ Altadis Foundation និងអង្គការ MAG បានសាងភាពជាដៃគូជាមួយគ្នានៅប្រទេសកម្ពុជា ខណៈគម្រោងទី១ ត្រូវបានអនុវត្តកាលពីឆ្នាំ២០១៤ ដោយគាំទ្រលើការបោសសម្អាតមីន ដោយប្រើប្រាស់គ្រឿងចក្រ ដែលទទួលបានលទ្ធផលយ៉ាងជោគជ័យ ព្រោះតែគម្រោងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ៤០,៨៤០នាក់ និងបោសសម្អាតផ្ទៃដីបានចំនួន២៥១.០០០ម៉ែត្រការរ៉េ ។
ចែករំលែកព័តមាននេះ