ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​​ជីវភាពនាង ​​​ទៅ​រាវ​លៀស​​លង់ទឹកទន្លេ​ស្លា.ប់

8 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​ក្មេង​ស្រី​​​បាន​​ទៅ​រាវ​​លៀស​​បណ្តាល​ឱ្យ​លង់​​​ស្លា.ប់​ ដែល​ហេតុការណ៍​នេះ​ បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​​កាល​ពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទីល្ងាចថ្ងៃ​ទី​១៣ មីនា ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទៃ​បឹង​កោះ​អ​ន្ទះ​បា.ញ់ ​ក្នុងភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វា​ឯម ខេត្តកណ្តាល ​។

ខេត្ត​កណ្តាល ៖ ​ក្មេង​ស្រី​​​បាន​​ទៅ​រាវ​​លៀស​​បណ្តាល​ឱ្យ​លង់​​​ស្លាប់​ ដែល​ហេតុការណ៍​នេះ​ បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​​កាល​ពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទីល្ងាចថ្ងៃ​ទី​១៣ មីនា ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទៃ​បឹង​កោះ​អ​ន្ទះ​បាញ់ ​ក្នុងភូមិ​ខ្នោ​ការ ឃុំ​បា​រុង ស្រុក​ល្វា​ឯម ខេត្តកណ្តាល ​។

ក្មេង​​ស្រី​រង​​គ្រោះ​ឈ្មោះ​ធឿ​ន​ ស្រី​ពី​ន ​​អាយុ​១១​ឆ្នាំ​ ​ជា​សិស្ស​ មាន​ទីលំនៅ​ភូមិ-​ឃុំ​កើតហេតុ​​ខាងលើ ។

​​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃដដែល ​ក្មេង​ស្រី​រង​គ្រោះ​បានចេញ​​ទៅ​រាវ​លៀស​ជាមួយ​ក្មេង​ស្រី​២នាក់​ទៀត ​មាន​អាយុ​ប្រហែល​គ្នា​ ដែល​នៅ​ផ្ទះជិតៗ​គ្នា​ ។ ​លុះ​ដល់​វេលា​ម៉ោង​១១​ និង​០០​នាទី​ព្រឹក​ ក្មេង​ស្រី​២​នាក់​​ដែល​ទៅ​រាវ​លៀស​ជាមួយ​នោះ ​បាន​មក​ផ្ទះ​មុន ​​ដោយ​ឡែក​​ ក្មេង​ស្រី​រង​គ្រោះ​ នៅ​បន្តរាវ​លៀស​តែ​ម្នាក់ឯង​  ។ ​

ម្តាយ​មីង​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ស៊ី ពៅ​ រក​ក្មួយ​​ហូប​បាយ ​មិន​​ឃើញ​រហូត​ដល់​ម៉ោងជាង​៥​ល្ងាចថ្ងៃដដែល ​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ​បន្ទាប់ពី​មាន​​អ្នក​ជិតខាង​នាំ​គ្នា​យក​អួន​ទៅ​អូស​ នៅ​ចំណុច​ផ្ទៃ​បឹង​កន្លែង​ ដែល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រាវ​លៀស​ ​ប្រទះ​ឃើញ​​សព​ក្មេង​ស្រី​រង​គ្រោះ​​លង់ទឹក​បឹង​ជម្រៅ​ប្រហែល​២​ម៉ែត្រ​ ស្លាប់​បាត់​ទៅ​ហើយ​ ។