អតីតតារាសម្តែងហុងកុងម្នាក់បានបង្ហាញអាថ៌កំបាំងនៃរឿងរ៉ាវជីវិតសិល្បៈក្រេះក្រិនមិនសូវលូតលាស់របស់នាង ។ នាងបម្រើការនៅទូរទស្សន៍ TVB អស់រយៈពេលជាយូរមកហើយ ប៉ុន្តែនាងមិនត្រូវគេផ្តល់ឱ្យសម្តែងជាតួឯកម្តងណាឡើយ ពោលគឺសម្តែងបានត្រឹមតែជាតួរងប៉ុណ្ណោះ ។ កាលពីឆ្នាំ២០០៦ នាងបានចេញពីស្ថានីយទូរទស្សន៍ TVB ហើយចូលរៀននៅសាលាភាពយន្តក្រុងប៉េកាំង Beijing Movies School» ។

ក្នុងឆ្នាំ២០០៧ នាងបានចុះកិច្ចសន្យាជាមួយទូរទស្សន៍ថ្មី ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង់របស់គេ ដូច្នេះហើយនាងនៅតែគ្មានឱកាសសម្តែងជាតួឯកទាល់តែសោះ ។ នៅស្ថានីយទូរទស្សន៍ថ្មីនេះនាងបានត្រឹមតែសម្តែង២រឿងប៉ុណ្ណោះ ។ បន្ទាប់មកនាងសម្រេចចិត្តចាកចេញពីទីនោះ ។ យោងតាមគេហទំព័រ Viral Cham កាលពីពេល ថ្មីៗកន្លងមកផ្សាយឱ្យដឹងថា ការខ្វះខាតភាពលេចធ្លោរបស់នាង គឺបណ្តាលមកពីនាងបដិសេធអ្នកគ្រប់គ្រងរឿងឡើងគ្រែជាមួយគេ ។ នាងគ្មានពេលលេចមុខជាតួឯកទេ ព្រមទាំងចេញសម្តែងបានតិចបំផុត ៕
ចែករំលែកព័តមាននេះ