ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្នាក់ដឹកនាំ​លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​ នៃ​គ្រឹះស្ថាន​អប់រំ អ៊ិ​ន ធី ស៊ី គ្រុប ផ្ដួចផ្ដើម​បុណ្យផ្កា​សាមគ្គី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ការពារ​ថែរក្សា និង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា ឱ្យ​បាន​គង់វង្ស​យូរអង្វែង​ជា​រៀង​រហូត សម្រាប់​ទុក​ឱ្យ​ប្រជាជន​កម្ពុជា​គោរព​បូជា​នោះ ថា្ន​ក់​ដឹកនាំ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​គ្រឹះស្ថាន​អប់រំ​អិ​ុ​ន ធី ស៊ី គ្រុប បាន​ផ្ដួច​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ការពារ​ថែរក្សា និង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា ឱ្យ​បាន​គង់វង្ស​យូរអង្វែង​ជា​រៀង​រហូត សម្រាប់​ទុក​ឱ្យ​ប្រជាជន​កម្ពុជា​គោរព​បូជា​នោះ ថា្ន​ក់​ដឹកនាំ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៃ​គ្រឹះស្ថាន​អប់រំ​អិ​ុ​ន ធី ស៊ី គ្រុប បាន​ផ្ដួច​ផ្ដើម​ធ្វើបុណ្យ​ផ្កា​សាមគ្គី​មួយ​ដើម្បី​ប្រមូល​ថវិកា​យក​ទៅ​ក​សាងព្រះពុទ្ធរូប​ព្រះ​អង្គ​ទ្រង់​បរិ​និ​ពា្វ​ន្ត​ដែល​មាន​ប្រវែង​២២​ម៉ែត្រ ស្ថិត​នៅ​ក្នុង​វត្ត​រំ​លក ភូមិ រំ​លក ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ ។

លោក​ឧកញ៉ា ជា ធី​ឡាយ អគ្គនាយក អិ​ុ​ន ធី ស៊ី គ្រុប បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត ឱ្យ​មានកម្ម​វិធី​នេះ​ឡើង​គឺ​ដើម្បី​រៃ​អង្គាស​ថវិកា និង​ជំរុញ​ដល់​ការ​បណ្ដុះ​នូវ​ផ្នត់គំនិត និង​ស្មារតី​ចូលរួម​សាមគ្គី​គ្នា​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ឱ្យ​ចេះ​ធ្វើអំពើ​ល្អ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក យល់​អំពី​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា គ្រឹះស្ថាន​អប់រំ​អិ​ុ​ន ធី ស៊ី គ្រុប​បាន​ដើរតួ​នាទី​ឈានមុខ​គេ​ក្នុង​ការ​អប់រំ​ទាំង​ចំណេះដឹង សីលធម៌ សុជីវ​ធម៌ និង​ការ​អប់រំ​ឱ្យ​សិស្សានុសិស្ស​ចូលរួម​ក្នុង​សកម្មភាព​ការងារ​មនុស្សធម៌​ក្នុង​សង្គម ដើម្បី​បង្ហាញ​អំពី​គំរូ​ដ៏​ល្អ​ដល់​មនុស្ស​ដទៃ​ទៀត​ឱ្យ​មាន​វប្បធម៌​ចែករំលែក ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​សកម្មភាព​ប្រមូល​ថវិកា​សម្រាប់​យក​ទៅ​ក​សាងព្រះពុទ្ធរូប​នេះ នឹង​ក្លាយទៅជា​សកម្មភាព​ក្នុង​ការ​លើក​ស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា ឱ្យ​មានការ​រីក​ចម្រើន​កាន់តែ​ស្ថិតស្ថេរ​យូរអង្វែង​បន្ថែម​ទៀត ។

លោក​ឧកញ៉ា​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ ការ​ពង្រីក​វិសាលភាព​សេវាកម្ម​អប់រំ​របស់ អិ​ុ​ន ធី ស៊ី គ្រុប ដើម្បី​ឆ្លើយ​ប​តទៅ​តាម​តម្រូវ​ការ​​របស់​អ្នក​សិក្សា​ដែល​ពួក​គេ​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​អប់រំ​មួយ​ប្រកបដោយ​ចំណេះដឹង និង​ចំណេះធ្វើ​ពិតប្រាកដ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​លើកកម្ពស់​គុណ ភាព​អប់រំ​នៅ​កម្ពុជា​។

កម្មវិធី​បុណ្យ​នេះ​បាន​ផ្ដួចផ្តើម​ឡើង​ដោយ​លោក​ឧកញ៉ា ជា ធី​ឡាយ អគ្គនាយក អិ​ុ​ន  ធី ស៊ី គ្រុប និង​លោក​ជំទាវ ព្រមទាំង​បុត្រ លោក ឃឹម ផុ​ន ប្រធាន​នាយក​ប្រតិបត្តិ អិ​ុ​ន ធី ស៊ី គ្រុប និង​លោកស្រី ព្រមទាំង​បុត្រ និង​ថ្នាក់ដឹកនាំ​សាលារៀន​សុវណ្ណ​ភូមិ សាលារៀន​ប្រ៊ី​ជ​តុ​ន សាលា​ញូ​វ​តុ​ន​ធី​ឡាយ សាលា​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប៉ា​ស៊ី​ហ្វិ​ក សាលា​អន្តរជាតិ​អុ​ិ​ស​វ៉េ​ស និង​បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស​ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់​របស់​អិ​ុ​ន ធី ស៊ី​គ្រុប ។

សូម​បញ្ជាក់​ថា ថវិកា​ដែល​ទទួល​បាន​ពី​បុណ្យផ្កា​សាមគ្គី​នេះ​សរុប​ចំនួន​ជាង​១០០​លានរៀល (១២០.៣៩០.៥០០​រៀល​) និង​ប្រាក់​ដុល្លារ​​ជិត​១​ម៉ឺន​ដុល្លារ​(៨.០៨៩​ដុល្លារ​) ៕