ហាយលេនឌើមួយគ្រឿង ឆ្លងចរន្តអគ្គិសនីឆេះអស់ស្ទើរទាំងស្រុង
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានករណីឆាបឆេះរថយន្ដហាយលេនឌើមួយគ្រឿងស្ទើរទាំងស្រុង ។ ប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថារូបគាត់ពីរនាក់ប្ដីប្រពន្ធ ជាអ្នកសម្អាងការ បានធ្វើដំណើរចេញពីផ្ទះម្ដុំទួលសង្កែ បម្រុងឆ្ពោះទៅចូលរួមពិធីជប់លៀងគេនៅព្រែកក្ដាម ។
ហើយរថយន្តដែលពួកគាត់ជិះនោះ ម៉ាកហាយលេនឌើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-1686 ស្រាប់តែមកដល់ចំណុចកើតហេតុក៏ឃើញរថយន្តមានហុយផ្សែង ហើយក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយបានប្រជាពលរដ្ឋនៅម្ដុំនោះជួយធ្វើការពន្លត់ តែរថយន្តខូចខាតអស់ស្ទើរទាំងស្រុងទៅហើយ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ទីនោះដែរ តែសមត្ថកិច្ចឲ្យម្ចាស់រថយន្តធ្វើការទាក់ទងឡានស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ