ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រស់​ស្អាត​ណាស់​! ឈុត​តំណាង​ជាតិ​ចំនួន​៣​ល្អ​ជាងគេពី​ការ​ប្រកួត​កញ្ញាឯក​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ឈុត​តំណាង​ជាតិ ល្អ​៣​ឈុត ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ជ្រើសរើស​អោយ​ជាប់​ជា​ឈុត ល្អ​ជាងគេ ក្រោយ​ពិនិត្យ​យ៉ាង​លម្អិត​។ ការ​រក​ឃើញ​នេះ បាន​ទទួល​ការ​សាទរ​ពី​អ្នក​ទស្សនា​ជា​ច្រើន​លើសលុប ហើយ​ថា​សាក​សម​ទាំង​ម្ចាស់​មកុដ​រក​ឃើញ​។ នេះ​ជា

រាជធានី​ភ្នំពេញ ៖ ឈុត​តំណាង​ជាតិ ល្អ​៣​ឈុត ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ជ្រើសរើស​អោយ​ជាប់​ជា​ឈុត ល្អ​ជាងគេ ក្រោយ​ពិនិត្យ​យ៉ាង​លម្អិត​។ ការ​រក​ឃើញ​នេះ បាន​ទទួល​ការ​សាទរ​ពី​អ្នក​ទស្សនា​ជា​ច្រើន​លើសលុប ហើយ​ថា​សាក​សម​ទាំង​ម្ចាស់​មកុដ​រក​ឃើញ​។ នេះ​ជា​ការ​លើកកម្ពស់​ផ្នែក​ច្នៃ​ម៉ូ​ដ និង​វប្បធម៌​ជាតិ​បន្ថែម​ទៀត បើ​ទោះជា​លំបាក​បែប​ណា​។

ព្រឹត្តិការណ៍ ប្រកួត​កញ្ញាឯក​កម្ពុជា ឆ្នាំ​២០២១ បាន​បិទ​បញ្ចប់​ហើយ កាលពី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​។ ជ័យ​លា​ភី​៥​រូប ត្រូវ​បាន​ជ្រើសរើស និង​ក្នុង​នោះ​មាន​កញ្ញាឯក​ម្នាក់​គត់​ដែល​គ្រង​មកុដ ក្រោយ​ពេល​ដឹង​ថា មាន​សមត្ថ​ភាពល្អ​។

ទោះបីជា​យ៉ាងណា ព្រឹត្តិការណ៍​នោះ ក៏​មានការ​ចាប់អារម្មណ៍​លើ​ឈុត​តំណាង​ជាតិ​យ៉ាង​សម្បើម​របស់ អ្នក​តាមដាន​។ មាន​ស្រី​ស្អាត​២០​រូប បាន​មក​ប៉ែង​ជើង​គ្នា ដណ្តើម​មកុដ​យ៉ាង​ស្វិតស្វាញ ក្នុង​នោះ​យើង​ឃើញ​ថា អ្នក​ទាំង​២០​រូប បាន​ខិតខំ​ព្យាយាម ពង្រឹង​ទេព​កោសល្យ ដើម្បី​ប្រមូល​ការ​ទាក់ទាញ​។ នៅ​យប់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ឃើញ​ថា មាន​វិញ្ញាសា​ច្រើន​ប្រភេទ ត្រូវ​បាន​ដាក់​ចេញ ដោយ​ម្ចាស់​កម្មវិធី តម្រូវ ហើយ​ម្នាក់​ត្រូវ​តែ​ខិតខំ ដើម្បី​ជាប់ និង​មានឱកាស​ឡើង​ទៅ​កាន់​ឆាក​អន្តរជាតិ​។

យ៉ាងណា​ក្នុង​ចំណោម វិញ្ញាសា ទាំងនោះ វិញ្ញាសា ឈុត​តំណាង​ជាតិ ត្រូវ​បាន​គេ​តាមដាន ហើយ​ក៏​ឃើញ​ថា ឈុត​នីមួយ​ៗ ស្រស់​ស្អាត​ប្លែក​ៗ​ពី​គ្នា ក្រោម​ការ​ច្នៃប្រឌិត​យ៉ាង​លំបាក​ពី​អ្នក​រួម​សហការ​។ ក្នុង​ចំណោម​ឈុត​តំណាង​ជាតិ​ទាំង​២០​ឈុត គឺ​មាន​៣​ឈុត ត្រូវ​បាន​រក​ឃើញ​ថា ជា​ឈុត​ល្អ​ដាច់​គេ សូ​ម្បី​តែ​មហាជន​ក៏​សរសើរ ហើយ​សម​ទទួល​បាន​ជ័យ​លា​ភី​។

ឈុត​ទាំង​៣​នោះ​រួម​មាន ៖ ឈុត «​នាង​ភិ​ម៉ា​ល័យ ភួង​ភិ​គ​ន្ឋ​» គ្រង​ដោយ​កញ្ញា​ស្លាក​លេខ​១១ សា​រ៉ា​ន់ គី​ម​ឡា​ង​, ឈុត «​គ្រុឌ​ជ័យ​» គ្រង​ដោយ​កញ្ញា​ស្លាក​លេខ​១០ អូន សុខ​លី​ន និង​ឈុត «​នាង​សិ​តា​ព្រះ​អគ្គី​» គ្រង​ដោយ​កញ្ញា ស្លាក​លេខ​៦ ម៉ៅ រស្មី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ