បញ្ជូនខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូង
ខេត្តសៀមរាប ៖ នគរបាលប្រឆាំងគ្រឿងញៀខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង និងកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបករណីគ្រឿងញៀនឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់
ខេត្តសៀមរាប ៖ នគរបាលប្រឆាំងគ្រឿងញៀខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង និងកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបករណីគ្រឿងញៀនឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់
ខេត្តសៀមរាប ៖ នគរបាលប្រឆាំងគ្រឿងញៀខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង និងកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបករណីគ្រឿងញៀនឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ខណៈពួកគេធ្វើសកម្មភាពចែកចាយគ្រឿងញៀនតាមផ្លូវសាធារណៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅកន្លែង២ផ្សេងគ្នា គឺនៅស្រុកជីក្រែង និងក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ មាន ១/ឈ្មោះ នុត កែវ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ២/ឈ្មោះ យ៉ុង រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប និង៣/ឈ្មោះ ជិន សូដា ភេទប្រុស អាយុ២០ឆ្នាំ អ្នករត់រ៉ឺម៉កម៉ូតូ ស្នាក់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដកបានម៉ូតូ១គ្រឿង ។ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅមេតំហ្វេតាមីនម៉ាទឹកកក៤កញ្ចប់តូច ទូរស័ព្ទដៃ១ ម៉ូតូ២គ្រឿង ។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ