ផ្ទុះសង្គ្រាមរវាង ស្រីស្អាត លីវ ជីលី និងអ្នកច្នៃម៉ូត បោះពាក្យសម្តីយ៉ាងចាក់ដោត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ Miss Grand Cambodia 2020 លីវ ជីលី បានផ្ទុះជម្លោះជាពាក្យសម្តីដាក់គ្នាពេញហ្វេសប៊ុក ជាមួយនឹងជាងឆ្នៃម៉ូតមួយរូប ដោយសារតែការអាក់អន់ស្រពន់ចិត្តគ្នា ព្រោះរឿងមួយ។ រឿងនោះ គឺដោយសារ លីវ ជីលី បានផ្លាស់ប្តូរឈុតស្លៀកពាក់ភ្លាមៗ នៅពេលនាងបង្ហាញវត្តមានឡើងលើវេទិកាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 20201 ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗនេះ។
អ្នកឆ្នៃម៉ូតសម្រាប់នាងបានសម្តែងការមិនពេញចិត្ត និងអាក់អន់យ៉ាងខ្លាំង ត្បិត លីវ ជីលី មិនបានយកឈុតដែលខ្លួនឆ្នៃ និងត្រៀមមកជាយូរទុកសម្រាប់រូបនាងបង្ហាញលើវេទិកាខាងលើ ដោយបានផ្លាស់ប្តូរឈុតភ្លាមៗមិនផ្តល់ដំណឹងជាមុន។
អ្នកឆ្នៃម៉ូតអោយរូបនាងដែលមានឈ្មោះក្នុងគណនេយ្យហ្វេសប៊ុក «Ahron Kong» បានបង្ហោះសារថា «អត់អន់ចិត្តទេ ឆេះក្បាលយកម៉ង បញ្ជាក់រឿងដែលថាមកកាត់ជាភ្ញៀវហើយអោយលុយហ្នឹង គឺជួយលើកតំលៃអ្នកឯងទេ ការពិតសុំទោសផងចុះ អត់បានមួយរៀលទេចា៎។ ឆ្នាំមុន ឆេះអារឿងពានក្រោមឆាក ឆ្នាំនេះមកអារ៉ូបក្រោមឆាកទៀត» ។

ឆ្លើយតបទៅនឹងអ្វីដែលបានលើកឡើងខាងលើនេះ លីវ ជីលី បានបង្ហោះសារទៅវិញថា «ហាមខ្ញុំមិនអោយផុសរូប តែព្យាយាមផុសពីខ្ញុំរហូត ចង់ល្បីខ្លាំងមែន ត្រូវការខ្ញុំបុកព័ត៌មានអោយថែម។ មួយទៀតរឿងរ៉ូបធ្វើឆែកសងខាង ខ្ញុំក៏បានដើរក្រោមឆាក ហើយវាទាក់អាចនឹងពិបាកដើរ ចុះបើខ្ញុំដើរដួលនៅលើឆាក តើខ្ញុំយកមុខទៅទុកឯងណា? ហេតុអ្វីបានមិនយល់ពីគ្នាដល់ថ្នាក់នេះ? ហើយស្មានខ្ញុំមិនចង់ពាក់ឡើងអី ដែលអ្នកខំធ្វើអោយខ្ញុំដែលមិនយកលុយពីខ្ញុំ តែវាពិបាកដើរ ហើយខ្ញុំមិននឹកស្មានថា អ្នកដល់ថ្នាក់នឹងទេ»។
នាងថា «ខ្ញុំក៏បានបកស្រាយ ហើយក៏ប្រាប់ពីហេតុផលរបស់រ៉ូបអ្នកឯងហើយដែរ និងសុំទោសអ្នកឯងរួចហើយ តែអ្នកឯងមិនទទួលស្គាល់ការពិត ហើយប្លុកខ្ញុំចោលទៀត! (រឿងតូចធ្វើឲ្យទៅជាធំ) ហើយយករូបខ្ញុំទៅផុសទៀត ខ្ញុំមិនដែលចង់មានរឿងជាមួយនរណាទេ ទើបជួបអ្នកឯងមួយសា.ហាវណាស់»។ នាងបញ្ជាក់ថា «បើផុសពាក់ព័ន្ធនឹងកិត្តិយសប៉ះពាល់ខ្ញុំម្ដងទៀត ខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់! ខ្ញុំមិនតបតកាន់តែបានចិត្ត (ស្លូតពេកគេជាន់)»។
ក្រោយពីបានឃើញ លីវ ជីលី បានឆ្លើយតបដូច្នេះ អ្នកឆ្នៃម៉ូតខាងលើ ក៏បានបង្ហោះសារវាយបកទៅវិញថា «Im welcome 24ម៉ោង ខ្ញុំមានសំលេងអ្នកឯង អ្នកឯងមកសុំខ្ញុំ អ្នកឯងក៏បានដើរជាមួយរ៉ូបនឹងរួចហើយដែរ រឿងអត់ធំម៉េចទៅ ឬមួយក៏អ្នកឯងចូលចិត្តដើរសុំគេហើយ អត់ពាក់របស់គេ លោកថា ប៉ះអ្នកណាមិនដឹងតែប៉ះខ្ញុំ ចង់ដឹងដែលនឹង មិនមែនដល់ថ្ងែបានរ៉ូបណាអ្នក ចង់ល្បីយ៉ាងម៉េច អ្នកឯងល្បីក្រោយខ្ញុំទេឯង»។
យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយបន្ថែមពីភាគីទាំងសងខាងបាននៅឡើយទេ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខណៈពេលការសាកសួរមិនទាន់មានការឆ្លើយតប៕















ចែករំលែកព័តមាននេះ