ខេត្តព្រៃវែង ៖ បុរសអ្នករត់រទេះសេះម្នាក់ធ្វើអត្តឃាតដោយយកពោះវៀនកង់រទេះសេះចង.កភ្ជាប់ទៅនឹងរនងផ្ទះដើម្បីបញ្ចប់ជីវិតបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ មីនា នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ។
អ្នកភូមិដែលរស់នៅជិតខាងផ្ទះជនរងគ្រោះ បាននិយាយថា បុរសគិតខ្លីរូបនេះ ឈ្មោះ ជុំ ចិត្ត អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ មួយរយៈពេលចុងក្រោយនេះ មុនពេលដែលជនរងគ្រោះចង.កសម្លាប់ខ្លួន ជនរងគ្រោះតែងតែត្អូញត្អែរថាពិបាកចិត្តខ្លាំណាស់ មុខរបររត់រទេះសេះរកលុយលែងបាន ក្នុងផ្ទះគ្មានលុយទាល់តែសោះ បើមានអ្នកណាម្នាក់ឈឺនោះ មិនដឹងបានលុយពីណាព្យាបាលទេ ។
ស្ត្រីប្រពន្ធជនរងគ្រោះ បាននិយាយថា កាលពីយប់ ប្តីរបស់គាត់ ពុំមានអាកប្បកិរិយាណាខុសប្លែកគួរឱ្យកត់សម្គាល់ទេ និយាយជាមួយប្រពន្ធកូនធម្មតា លុះដល់ម៉ោងជិត១១យប់ ពេលដែលរូបគាត់ចុះមកដាក់ស្មៅឱ្យសេះស៊ី ស្រាប់តែឃើញប្តីរបស់គាត់ចង.កនៅក្រោមផ្ទះស្លាប់បាត់ទៅហើយ ទើបមានការផ្អើលឆោឡោឡើងតែម្តង ។
ក្រោយកើតហេតុ មន្ត្រីសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព បានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែចង.កធ្វើអត្តឃាតខ្លួនឯងប្រាកដមែន រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ