រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានសុំលុយម្ដាយរបស់ខ្លួនចំនួន១០ដុល្លារ ប៉ុន្តែមិនដឹងថា យកទៅចាយវាយទិញរបស់អ្វីនោះទេ ហើយខណៈនោះស្ត្រីជាម្ដាយបានឲ្យហើយ ប៉ុន្តែគាត់បានស្ដីបន្ទោសបន្តិចបន្តួចក្នុងនាមប្រៀនប្រដៅឲ្យកូនចេះសន្សំសំចៃ និងដើរផ្លូវល្អ ។ ផ្ទុយទៅវិញយុវជនរូបនោះ មិនបានស្ដាប់ដំបូន្មានម្ដាយទេ ទំនងជាខឹងសម្បារ និងតូចចិត្ត តូចថ្លើមយ៉ាងខ្លាំង ក៏បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់តាមបំណងនៅក្នុងបន្ទប់ទឹកតែម្ដង។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤៩នាទីល្ងាច ថ្ងៃទី១២ មីនា ២០១៦ នៅចំណុចខាងក្រោយរោងចក្រកាត់ដេរអាមេរិកកាំង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ យុវជននោះឈ្មោះ ទេស សុវណ្ណមករា អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
ចែករំលែកព័តមាននេះ