ឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន២នាក់
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ ឈ្មោះ ក្រៀល ចាន់សុគិត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ ប៉ែន អូកាតា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ។ ចំណែកវត្ថុដែលដកហូត រួមមាន ថ្នាំប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ក្រហមមានអក្សរWYចំនួន១៧គ្រាប់ ក្នុងនោះមាន១គ្រាប់ពណ៌បៃតង និងថ្នាំប្រភេទមេតំហ្វេតាមីនអាយស៍ដែលជនសង្ស័យដាក់ក្នុងសម្បកស្ករគ្រាប់២៨កញ្ចប់ ។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ