ភ្លៀងកក់ខែដើមឆ្នាំលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៤១ខ្នង
ខេត្តឧត្តរមានជ័យ ៖ លំនៅឋានពលរដ្ឋ រួមទាំងទីអារាម សាលាឃុំ សរុបចំនួន៤១ខ្នង ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិទឹកភ្លៀងកក់ខែមួយមេធំលាយឡំខ្យល់កន្ត្រាក់បក់
ខេត្តឧត្តរមានជ័យ ៖ លំនៅឋានពលរដ្ឋ រួមទាំងទីអារាម សាលាឃុំ សរុបចំនួន៤១ខ្នង ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិទឹកភ្លៀងកក់ខែមួយមេធំលាយឡំខ្យល់កន្ត្រាក់បក់
ខេត្តឧត្តរមានជ័យ ៖ លំនៅឋានពលរដ្ឋ រួមទាំងទីអារាម សាលាឃុំ សរុបចំនួន៤១ខ្នង ត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិទឹកភ្លៀងកក់ខែមួយមេធំលាយឡំខ្យល់កន្ត្រាក់បក់បោកទទួលរងគ្រោះចំនួន៦ភូមិ កាលពីវេលាម៉ោង៧និង៣០នាទីរហូតដល់ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ មីនា ២០១៦ នេះ ស្ថិតនៅក្នុងឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ។
មន្ត្រីសាលាស្រុកបន្ទាយអម្ពឹល បានឲ្យដឹងថា ភ្លៀងធ្លាក់កក់ខែដើមឆ្នាំ និងមានខ្យល់កន្ត្រាក់ផងនោះបានបំផ្លាញលំនៅឋានពលរដ្ឋចំនួន៣៩ខ្នង សាលាឃុំ១ខ្នង កុដិវត្ត១ខ្នង ។ លោកបានបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះដោយធម្មជាតិនេះ ខាងក្រុមការងារស្រុកបានចុះពិនិត្យ និងធ្វើរបាយការណ៍ជូនដល់ថ្នាក់ខេត្ត ដើម្បីនាំយកអំណោយមកចែកជូនដល់ពួកគាត់ដែលរងគ្រោះ ៕
ចែករំលែកព័តមាននេះ