ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយងាយៗ សម្រាប់អ្នកមិនសូវឃ្លានបាយ

2 ឆ្នាំ មុន

នៅពេលអ្នកក្រោកពីឈឺ ឬ មានអារម្មណ៍ស្រ្តេសខ្លាំង​ អ្នកអាចនឹងមានការលំបាកក្នុងការទទួលទានអាហារ។ នេះក៏ព្រោះតែរាងកាយរបស់អ្នកបាត់បង់ចំណង់អាហារ។ ដើម្បីដោះស្រាយបញ្ហានេះ​ អ្នកអាចសាកធ្វើតាមវិធីងាយៗមួយចំនួន ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។ ១. តែបៃតង…

នៅពេលអ្នកក្រោកពីឈឺ ឬ មានអារម្មណ៍ស្រ្តេសខ្លាំង​ អ្នកអាចនឹងមានការលំបាកក្នុងការទទួលទានអាហារ។ នេះក៏ព្រោះតែរាងកាយរបស់អ្នកបាត់បង់ចំណង់អាហារ។ ដើម្បីដោះស្រាយបញ្ហានេះ​ អ្នកអាចសាកធ្វើតាមវិធីងាយៗមួយចំនួន ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. តែបៃតង

តែបៃតង មានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបង្កើនចំណង់អាហាររបស់អ្នកឱ្យកាន់តែប្រសើរឡើង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែបៃតង ១ ពែង ប្រហែល ៣០ នាទី មុនពេលទទួលទានអាហារ។

២. ខ្ញី

ខ្ញីមានប្រសិទ្ធិភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាបាត់បង់ចំណង់អាហារ បានយ៉ាងឆាប់រហ័សគួរអោយភ្ញាក់ផ្អើល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីជាចំណិតតូចៗ រួចបង់វាក្នុងទឹកធម្មតាមួយពែង ហើយដាំអោយពុះ។ ស្រង់កាកចេញ និងទុករហូតដល់ក្ដៅឧណ្ហៗសិន សឹមទទួលទាន។ ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស និងប្រសើរ កុំភ្លេចបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។

៣. ខ្ទឹមស

ខ្ទឹមស ក៏អាចជួយអោយអ្នកមានចំណង់អាហារមកវិញដែរ។ ក្រៅពីបន្ថែមខ្ទឹមសក្នុងអាហារហើយនោះ អ្នកក៏អាចទទួលទានវាក្នុងប្រភេទជាភេសជ្ជ ដោយគ្រាន់តែបុកខ្ទឹមសពី ២ ទៅ ៤ កំពឹស រួចដាក់ចូលក្នុងទឹកមួយពែង និងដាំឱ្យពុះ។ ស្រងកាកចេញ និងទុកឱ្យចុះត្រជាក់បន្តិចសិន សឹមទទួលទាន។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារស្រស់បន្តិចចូល ដើម្បីបង្កើនឱជារស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ