រាជធានីភ្នំពេញ ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានចំនួន៣៨៣.៧០៨,៨៣លានរៀល(គិតជាដុល្លារប្រមាណ៩៥,៩៣លានដុល្លារ) ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យដឹងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំបូកសរុបការងារសារពើពន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្នុងរយៈពេលពីរខែឆ្នាំ២០១៦ ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបបានចំនួន៨៤៩.៩៣៣,៣៥លានរៀល (គិតជាដុល្លារប្រមាណ២១២,៤៩លានដុល្លារ) ស្មើនឹង១៤,៩៤%នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ។ ប្រសិនបើធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០១៥ឃើញថា ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦កើនឡើងប្រមាណជា១៤,៩៤% ។ ក្នុងរយៈពេលដូចគ្នានេះដែរឃើញថាក៏មានការកើនឡើងផងដែរនូវចំណូលពន្ធអាករតាមប្រភេទពន្ធសំខាន់ៗមួយចំនួនដូចជាពន្ធលើប្រាក់ចំណេញកើនឡើងប្រមាណ៩,៨% ពន្ធលើប្រាក់បៀវត្សរ៍កើនឡើងប្រមាណ១៥,០% អាករលើតម្លៃបន្ថែមកើនឡើងប្រមាណ១៤,៩% និងអាករពិសេសកើនឡើងប្រមាណ១៩,៣% ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ