CPP ទទួលសមាជិកថ្មីមកពី CNRP ១២៦នាក់ នៅស្រុកបាកាន
ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន មានធ្វើពិធីបញ្ជូលសមាជិកថ្មីមកពីគណបក្សសង្គ្រោះជាតិ
ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន មានធ្វើពិធីបញ្ជូលសមាជិកថ្មីមកពីគណបក្សសង្គ្រោះជាតិ
ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន មានធ្វើពិធីបញ្ជូលសមាជិកថ្មីមកពីគណបក្សសង្គ្រោះជាតិ ក្រោមវត្តមានលោក ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តពោធិ៍សាត់ និងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ។
លោក សៅ ដារឿន ប្រធានក្រុមប្រឹក្សា និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកបាកាន បានជម្រាបជូនថា សមាជិករបស់គណបក្សសង្គ្រោះជាតិ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ទាំងអស់ចំនួន១២៦នាក់ មកពី៣ឃុំ មាន ឃុំបឹងខ្នារ ឃុំខ្នារទទឹង និងឃុំរំលេច ។ ការដែលចូលមកនេះដោយសារតែពួកគាត់អស់ជំនឿទៅលើការដឹកនាំរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលគ្មានភាពច្បាស់លាស់ មានរឿងរត់ចោលស្រុកគ្មានការទទួលខុសត្រូវ និងសម្បូរទៅដោយរឿងអាស្រូវច្រើន ។ ពួកគាត់ចូលមកនេះដោយស្ម័គ្រចិត្តពុំមានអ្នកណាចាប់បង្ខំនោះឡើយ និងដោយមើលឃើញពីទង្វើល្អជាក់ស្ដែងរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការខិតខំប្រឹងប្រែងកសាងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងធ្វើអ្វីៗដើម្បីតែប្រជាពលរដ្ឋ និងប្រទេសជាតិ ។
លោក ស៊ុយ សែម បានស្វាគមន៍ចំពោះបងប្អូនដែលចេញពីគណបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ពិតជាគិតបានត្រឹមត្រូវ និងមិនទាន់ហួសពេលនោះទេ ។ គណបក្សប្រជាជនកម្ពុជាបើកចំហគ្រប់ពេល ប៉ុន្តែមិនបង្ខិតបង្ខំនោះទេ គឺតាមការយល់ឃើញរបស់បងប្អូន ។ បើចូលមកដោយសម្លឹងឃើញអ្វីមួយហើយនៅពេលមិនបានដូចចិត្តងាករ៉េទៅវិញតាមតែចិត្តនឹកឃើញនោះ គឺគណបក្សប្រជាជនកម្ពុជាមិនត្រូវការទេ ។
លោកសូមឲ្យគណបក្សឃុំ/ស្រុក ទទួលយកសមាជិកថ្មីចេញពីគណបក្សសង្គ្រោះជាតិទាំង១២៦នាក់ មករួមរស់ក្នុងគណបក្សប្រជាជនកម្ពុជាជាក្រុមគ្រួសារតែមួយ ចាប់ពីពេលនេះតទៅ ។ លោក ស៊ុយ សែម សូមឲ្យបងប្អូនដែលចូលមកនេះត្រូវគោរពលក្ខន្តិកៈ សេចក្ដីសម្រេច និងគោលនយោបាយរបស់បក្សឲ្យបានត្រឹមត្រូវ ហើយត្រូវពង្រឹង និងពង្រីកកម្លាំងបន្ថែមទៀត ដើម្បីឈានទៅប្រកួតប្រជែងជាមួយគណបក្សនយោបាយផ្សេងៗនៅអាណត្តិក្រោយៗទៀត ៕
ចែករំលែកព័តមាននេះ