នាងអីុត ទម្លាក់កំហុសលើអតីតស្វាមីរឿងលែងលះ
រាជធានីភ្នំពេញ ៖ នៅទីបំផុតសំដីចេញពីមាត់ផ្ទាល់របស់តារាកំប្លែងប្រចាំក្រុមនាយពែកមីនាងអីុត បានទទួលស្គាល់ថា នាងពិតជាលែងលះជាមួយស្វាមីមែន និងរស់នៅឆ្ងាយពីគ្នាជាង២ខែមកហើយ ។
រាជធានីភ្នំពេញ ៖ នៅទីបំផុតសំដីចេញពីមាត់ផ្ទាល់របស់តារាកំប្លែងប្រចាំក្រុមនាយពែកមីនាងអីុត បានទទួលស្គាល់ថា នាងពិតជាលែងលះជាមួយស្វាមីមែន និងរស់នៅឆ្ងាយពីគ្នាជាង២ខែមកហើយ ។
រាជធានីភ្នំពេញ ៖ នៅទីបំផុតសំដីចេញពីមាត់ផ្ទាល់របស់តារាកំប្លែងប្រចាំក្រុមនាយពែកមីនាងអីុត បានទទួលស្គាល់ថា នាងពិតជាលែងលះជាមួយស្វាមីមែន និងរស់នៅឆ្ងាយពីគ្នាជាង២ខែមកហើយ ។
រៀបរាប់មួយៗក្នុងទឹកមុខស្រពោននាងអីុត បញ្ជាក់រឿងបែកបាក់ស្វាមីក្នុងជំនួបជាមួយភ្នាក់ងារកោះសន្តិភាព កាលពីពេល ថ្មីៗកន្លងមកថា ព័ត៌មានបែកបាក់ស្វាមីជាគ្រូបង្រៀននៅខេត្តកំពង់ស្ពឺ នោះគឺជាការពិត ។ រវាងនាង និងស្វាមីខ្វែងចិត្តគំនិតគ្នាយូរមកហើយ ប៉ុន្តែឈានដល់ភាពធ្ងន់ឡើងរយៈពេល២ខែកន្លងមកនេះ ។ ដោយសារបញ្ហាធ្ងន់ឡើង ក៏ឈានដល់ការបែកផ្លូវគ្នាក្រោមការដឹងឮពីអាជ្ញាធរ។
នាងអីុត និងស្វាមី បានរៀបការនៅឆ្នាំ២០០៣ ។ ពេលនោះនាងអីុតគិតថា បានប្តីជាគ្រូបង្រៀនជីវិតនឹងល្អប្រសើរ មិនងាយមានរឿងអ្វីកើតឡើងទេ ដោយគេចេះគិតពិចារណា ។បច្ចុប្បន្នប្តីប្រពន្ធនេះមានកូនស្រីម្នាក់អាយុ១៣ឆ្នាំ ។
កត្តាដែលបែកបាក់គ្នារហូតធ្លាយព័ត៌មានខ្ចរខ្ចាយនេះ នាងអីុតបញ្ជាក់ថា «មកពីគាត់ឧស្សាហ៍ទៅផឹកស៊ីស្ទើររាល់ថ្ងៃ ចូលផ្ទះ យប់ៗជ្រៅក្បែរភ្លឺ ។ នាងខ្ញុំធ្លាប់ប្រាប់គាត់ថា ធ្វើអីគិតអ្នកផ្ទះ គិតកិត្តិយសផង ព្រោះយើងជាគ្រូហើយមានប្រពន្ធជាអ្នកសិល្បៈ កំពុងមានការចាប់អារម្មណ៍កុំឲ្យញាតិគេរិះគន់ ។ រាល់ព័ត៌មានអ្វីម្តាយឪពុកនាងខ្ញុំនៅស្រុកនោះខលមកប្រាប់រហូត តែនាងខ្ញុំចេះគិត ចេះតែទប់ក្រែងគាត់កែ ។ បើនិយាយរឿងស្រីញីអីនោះនាងខ្ញុំ មិនចង់និយាយទេ ព្រោះថាមនុស្សប្រុសមិនអត់ទេ ស្រីញី តែសំខាន់សុំតែម្យ៉ាងកុំដើរផឹកស៊ី យប់ៗជ្រៅរាល់ថ្ងៃពេក។ ដល់ពេលយូរទៅ ដដែលៗនិយាយអត់ស្តាប់ ហើយមានការងាររៀងខ្លួនទៀតនោះ ក៏គិតរស់នៅរៀងខ្លួនទៅស្រួលជាង។ ខ្ញុំបានផ្តាំកុំដើរ នៅផ្ទះមើលឪពុកម្តាយ ខ្ញុំនៅឆ្ងាយខំរកលុយ។ ប្រាក់ខែគ្រូបង្រៀននោះ គឺខ្ញុំមិនយកទេ ទុកឲ្យគាត់ចាយវាយ ហើយលុយជួលភ្លេងសម័យអ្វីនោះ ក៏នាងខ្ញុំមិនយកដែរ កុំឲ្យពិបាកថាខ្វះខាតលុយខលមកសួរនាំខ្ញុំ ទើបលុយទាំងនោះឲ្យគាត់កាន់កាប់តែម្តងទៅ ។
រយៈពេល១៣ឆ្នាំនៅជាមួយគ្នា ហើយចាប់តាំងពី៨ទៅ៩ឆ្នាំចុងក្រោយនេះលុយកាក់នាងខ្ញុំមិនដែលទាមទារពីស្វាមីនោះទេ ។ នេះប្រហែលជាគាត់សប្បាយ មានលុយពេកក៏មិនដឹង ព្រោះខ្ញុំមិនបានតាមដានច្រើន ។ បន្ថែមពីនេះមានបងប្អូនខ្លះថាខ្ញុំមកទីក្រុងឈ្លក់ភ្លើងពណ៌បានល្បីភ្លេចប្តី ដោយមិនបានយល់ពីអារម្មណ៍របស់នាងខ្ញុំ និងជីវិតប្តីប្រពន្ធរបស់នាងខ្ញុំបែបណា។ ជាក់ស្តែងពេលដែលនាងខ្ញុំបែកគ្នាពីប្តីបានប្រគល់ទ្រព្យមួយចំនួនដូចជាឲ្យរថយន្ត២គ្រឿង មួយរថយន្តហាយលែនឌ័រ និងរថយន្តពីរតោនកន្លះសម្រាប់ដឹកភ្លេង មានម៉ូតូ ខ្សែ.កមាស១តម្លឹង ខ្សែដៃ ចិញ្ចៀន ដោយមិនទាមទារយកលុយចិញ្ចឹមកូនទេ គឺសុខចិត្តចិញ្ចឹមកូនតែម្នាក់ឯង ។ ទ្រព្យទាំងនោះ គឺភាគច្រើននាងខ្ញុំខំរកព្រោះពីដើមកម៉ាក់ខ្ញុំប្រាប់ថា ប្តីនាងខ្ញុំអត់មានទ្រព្យច្រើនទេ មានតែចំណេះជាគ្រូ ហើយខ្ញុំគិតថាមិនចង់បានប្តីអ្នកមានទេ ឲ្យតែបានប្តីចេះដឹង គឺគ្រប់គ្រាន់។
ខ្ញុំមិនមែនជាអ្នកខុសទេ ខ្ញុំបានសួរនាំគាត់ច្រើន ណែនាំដែរសូម្បីតែកូនក៏ប្រាប់ថា កុំឲ្យលែងគ្នាដែរ គាត់ជាអ្នកចង់លែង ហើយគាត់ក៏មិនទុកទ្រព្យឲ្យកូនដែរ អត់ទេយកទៅទាំងអស់ទៅ ខ្ញុំមានសមត្ថភាពចិញ្ចឹមកូនក៏បាន សុខចិត្តលំបាក ។ ពីដំបូងគាត់ថា មិនលែង បើលែងឲ្យទ្រព្យទាំងអស់ ។ ខ្ញុំក៏សួរគាត់ថា ចង់បានទ្រព្យ ខ្ញុំឲ្យ ហើយគ្រាន់តែផ្តិតមេដៃ រួចក៏ផ្តិតមែន ។ យ៉ាងណាក៏នាងខ្ញុំបានសួរនាំ ចាស់ៗមិនមែនថាធ្វើដោយចិត្តឯងឡើយ បើ ចាស់ៗថាប្តីប្រពន្ធនៅជាមួយគ្នាមិនបាន មានតែបែកគ្នាទៅកុំឲ្យរឿងនៅវែងឆ្ងាយកាន់ខែឆ្នាំ» ។
នាងអីុត បញ្ជាក់ថា នាងនៅមិនទាន់ទទួលយកអ្នកណាជាគូថ្មីទៀតទេ ព្រោះខ្លាចជាន់ដានចាស់ ។ អីុតនិយាយថា នាងគិតរឿងរកស៊ីចិញ្ចឹមកូនស្រី ព្រោះកិច្ចការសិល្បៈនេះហើយជាឆ្នាំងបាយ ជួយឲ្យនាងដើរទៅមុខបាន ជាជាងគិតរឿងយកប្តីនាំរំខានចិត្តទៀត ។ ការជ្រើសរើសគូថ្មី នាងអីុតថា អាស្រ័យលើនិស្ស័យទៅមុខទៀត ៕
ចែករំលែកព័តមាននេះ