ខេត្តបន្ទាយមានជ័យ ៖ បុរសជាអតីតភ្នាក់ងារសារព័ត៌មាន «រស្មីចេនឡា» និងស្ត្រីជាប្រពន្ធ ត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១២ មីនា ២០១៦ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន២.៤៥១គ្រាប់ ។
ជនសង្ស័យទាំង២នាក់ប្តី-ប្រពន្ធ ដោយប្តីឈ្មោះអួន ឈៀងហៃ ហៅវែង អាយុ៥១ឆ្នាំ ជាភ្នាក់ងារព័ត៌មានរស្មីចេនឡា និងជាអ្នករត់តាក់ស៊ី ស្នាក់នៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ចំណែកប្រពន្ធឈ្មោះឃុត ហួច អាយុ៣៩ឆ្នាំ ។
កម្លាំងបានដកហូតវត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ខេទឹកកកចំនួន៤ថង់តូច ទំងន់១៥.៥ក្រាម, យ៉ាម៉ាចំនួន២.៤៥១គ្រាប់ និងរថយន្តកាមរីមួយគ្រឿង និងប័ណ្ណសារព័ត៌មានរស្មីចេនឡា ដែលផុតសុពលភាព១សន្លឹក កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ មីនា ស្ថិតនៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។
ចែករំលែកព័តមាននេះ