ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ​បន្ទាប់​ពី​សួរសុខទុក្ខ​ពលរដ្ឋនៅ​ខេត្តឧត្តរមានជ័យ​រួច ​ឆៀង​​ចូល​ទស្សនាប្រាសាទ​អង្គរវត្ត​​

10 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​នៅ​​ព្រឹក​ថ្ងៃ​ទី​១១ ​​​មី​នា នេះ ក្រោយ​ពី​បញ្ចប់​ការ​ចុះ​សួរសុខទុក្ខ និង​ផ្តល់​​​អំណោយ​​

ខេត្ត​សៀម​រាប ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​នៅ​​ព្រឹក​ថ្ងៃ​ទី​១១ ​​​មី​នា នេះ ក្រោយ​ពី​បញ្ចប់​ការ​ចុះ​សួរសុខទុក្ខ និង​ផ្តល់​​​អំណោយ​​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​រួច​មក​ សម្តេច​ក៏​​​ឆ្លៀត​ឱកាស​ចូល​​​​ទស្សនា​ប្រាសាទ​អង្គរវត្ត ដើម្បី​ថតរូប​ដើមឈើ ជាមួយ​លោក​​អភិ​បាលខេត្ត និង​មន្ត្រី​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ខេត្ត​ ដែល​សម្តេច​បាន​ដាំ​នៅ​ក្នុង​សួនឧទ្យាន​​កាល​ពី​​​ពិធីបុណ្យ​ឆ្លង​សហស្ស​វត្សរ៍ឆ្នាំ២០០០មុន ព្រមទាំង​បាន​ថតរូប​ជាមួយ​អ្នកលក់​ទឹកត្នោត នៅ​ក្នុង​ប្រាសាទអង្គរវត្តយ៉ាង​​សប្បាយ​​រីករាយ​ទៀត​ផង ​។

សម្តេច​អគ្គ​មហា​សេនាបតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា តាម​រយៈប្រព័ន្ធ​សង្គម​ Facebook ផ្ទាល់​របស់សម្តេច ​ដែល​​បាន​សរសេរ និង​បង្ហោះ​​រូបភាព​ជា​ច្រើន​សន្លឹក ស្តី​ពី​សកម្មភាព​ដ៏​សប្បាយ​រីករាយរបស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​អញ្ជើញ​ទស្សនា​កម្សាន្ត​តំបន់​អង្គរ​ថា «​ភរិយា​ខ្ញុំ​ថ្ងៃនេះ ឆ្លៀតពេល​ទៅ​សួរសុខទុក្ខ និង​ផ្តល់​ជំនួយ​សម្រាប់​ប្រ​ជា​ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​រួច​មក​ គាត់​បាន​ឆៀង​ចូល​​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ដើម្បី​ថតរូប​ជាមួយ​ដើមឈើ ដែល​គាត់​​បាន​ដាំ​ជិត២០​ឆ្នាំ​មុន​ ។​ ហើយភរិយា​ខ្ញុំ​រែក​ទឹកត្នោត និង​ថតរូប​ជាមួយ​ប្អូន​លក់​ទឹកត្នោតយ៉ាង​សប្បាយ​​រីក​រាយ​នៅ​មុខ​​ប្រាសាទ​អង្គរវត្ត ​​​៕