ប៉ូលិសខណ្ឌពោធិ៍សែនជ័យចាប់រថយន្តដឹកដីជិត៣០គ្រឿង
រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យបានធ្វើការស្ទាក់ចាប់រថយន្តដកដីបានជិត៣០គ្រឿង ដែលមួយចំនួនកំពុងធ្វើសកម្មភាពជីកនិងដឹកនៅក្នុងភូមិសាស្ត្រ…
រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យបានធ្វើការស្ទាក់ចាប់រថយន្តដកដីបានជិត៣០គ្រឿង ដែលមួយចំនួនកំពុងធ្វើសកម្មភាពជីកនិងដឹកនៅក្នុងភូមិសាស្ត្រ…
រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌពោធិ៍សែនជ័យបានធ្វើការស្ទាក់ចាប់រថយន្តដកដីបានជិត៣០គ្រឿង ដែលមួយចំនួនកំពុងធ្វើសកម្មភាពជីកនិងដឹកនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យផ្ទាល់ និងមួយចំនួនទៀតជីកនិងដឹកចេញពីក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបើកបរឆ្លងកាត់ក្នុងភូមិសាស្ត្រខណ្ឌខាងលើ និងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់ពេល ។
ប្រតិបត្តិការណ៍ឃាត់រថយន្តដឹកដីទាំងនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវបង្គោលភ្លើង ហៅផ្លូវរថភ្លើងថ្មី ត្រង់ចំណុចភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋនិយាយថា រថយន្តដែលត្រូវឃាត់នាពេលនោះភាគច្រើនជារថយន្តយីឌុបកង់១០ ដែលដឹកដីចេញពីរណ្ដៅដីចេញពីក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល យកទៅចាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងមួយចំនួនទៀតជារបស់ឈ្មួញដឹកដីដ៏គ្រាក់ម្នាក់ទៀត ដែលពីមុនធ្លាប់ជីករណ្ដៅដីនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ (រណ្ដៅដីដែលឧទ្ធម្ភាកចក្រយោធាធ្លាក់ចូលពេលកំពុងហោះហ្វឹកហាត់កន្លងមក) ប៉ុន្តែឥឡូវបានកំពុងជីកនិងដឹកនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យវិញម្ដង ។
ប្រភពដដែលបានបន្តថា ក្រុមរថយន្តដឹកដីធុនយក្សទាំងនោះបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយគ្រប់ពេល ព្រោះក្រុមឈ្មួញទាំងនោះគិតតែពីផលប្រយោជន៍ខ្លួនឯង និងសំអាងថា ខ្លួនមានខ្នងបង្អែកធំគ្រាក់ៗនៅពីក្រោយផង និងមានការអនុញ្ញាតពីអាជ្ញាធរផង មិនខ្វល់ពីផលប៉ះពាល់អីទេ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ