តំណាងអយ្យការដោះលែង សាន្ត ប៊ុនធឿន ក្រោយជននេះតម្កល់លុយប្រមាណ១ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីតុលាការបានបង្ហើបឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង នៅព្រឹកថ្ងៃទី១១ មីនា ២០១៦ បានដោះលែង
រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីតុលាការបានបង្ហើបឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង នៅព្រឹកថ្ងៃទី១១ មីនា ២០១៦ បានដោះលែង
រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីតុលាការបានបង្ហើបឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង នៅព្រឹកថ្ងៃទី១១ មីនា ២០១៦ បានដោះលែងលោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិឲ្យនៅក្រៅឃុំក្រោមការឃ្លំាមើលរបស់តុលាការ បន្ទាប់ពីជននេះបានតម្កល់លុយ៤លានរៀល (ប្រមាណ១០០០ដុល្លារ) ប៉ុន្តែសំណុំរឿងពាក់ព័ន្ឋនឹងករណីស្រវឹងលើសជាតិអាល់កុលដែលចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តុលាការនឹងលើកយកមកបើកសវនាការនៅថ្ងៃទី២៥ មីនាខាងមុខ ។
ជាការកត់សម្គាល់ ការដោះលែងលោក សាន្ត ប៊ុនធឿន នៅថ្ងៃសុក្រនេះដែរ បានធ្វើឡើងបន្ទាប់ពីជននេះបានសារភាពសូមទោសសម្តេចតេជោសែន សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ និងត្រូវបានគេបង្ហោះវីដឹអូសូមទោសរបស់លោក សាន្ត ប៊ុនធឿន តាមបណ្តាញទំនាក់ទំនងសង្គម ៕
ចែករំលែកព័តមាននេះ